jump to navigation

ប្រាសាទព្រះវិហារៈ វីគីភីឌា(Wikipedia) ទំព័រថ្មីនៃ សង្គ្រាមរវាងប្រជាជនកម្ពុជានិងថៃ September 28, 2008

Posted by chandrapong007 in Culture.
Tags:
trackback

ដោយ ឡឺរ៉ង់ ឡឺហ្គូអង់វិក  

សង្គ្រាម ​នៅលើ​វិបសាយ​ទំនង​ជាមិន​បង្កអោយមាន​ការ​​​បង្ហូរឈាម​នោះទេ​ តែ​សង្គ្រាម​នេះ​ក៏​អាច​ឆាប​ឆេះ និង​ធ្វើអោយ​មានមនុស្ស​​​ក្តៅក្រហាយផង​ដែរ។ ​សៀវភៅ​ពហុ​ចំណេះ​ដឹង​​នៅ​លើ​វិបសាយ​ឈ្មោះ វីគីភីឌា (Wikipedia) គឺជាបណ្តុំ​ព័ត៌មាន​​តែមួយគត់​ដែល​បាន​មក​ពី​អ្នកប្រើ​ប្រាស់​អ៊ិន​ធើ​ណេត​ ហើយ​វិបសាយ​មួយ​នេះ​បាន​ក្លាយ​ទៅជាកន្លែង​នៃការ​ប្រឈម​មុខ​​ដាក់​គ្នា​រវាង​ អ្នកគាំទ្រ​ជន​ជាតិ​ថៃ និង​អ្នកគាំទ្រ​ជនជាតិ​ខ្មែរ​ ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ។

ចាប់​តាំង​ពីការ​ដាក់​ប្រាសាទ​ព្រះវិហារ​ ជាទីសក្ការៈរបស់​ខ្មែរ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​​​ពិភព​លោក​​ កាលពីថ្ងៃទី ៧ កក្កដា តាមការស្នើសុំ​របស់​ប្រទេស​កម្ពុជា នឹងជាការប្រឆាំង​នឹង​ឆន្ទះ​របស់ប្រទេសថៃ ​ទំព័ររបស់​​ «វីគីភីឌា» ជា​ភាសា​​អង់គ្លេស ជុំវិញ​«ប្រាសាទ​ព្រះ​វិហារ» ត្រូវ​បាន​​កែសម្រួល​ជិត​៣០០​លើក​​។​​ តួយ៉ាង ក្នុង​រយៈពេល​មិន​ដល់​បីសប្តាហ៍​ផង ទំព័​រ​វិប​សាយ​​ដែល​ត្រូវ​បាន​បង្កើត​​ឡើង​នៅ​ខែសីហា ឆ្នាំ​២០០៥មួយនេះ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​បីលើក ច្រើន​​ជាង​ការ​ផ្លាស់​ប្តូរ​នៅក្នុង​រយៈពេលបីឆ្នាំ​ចុង​ក្រោយ​នេះ​…។ចំណាប់ ​អារម្មណ៍​របស់​អ្នក​ប្រើ​ប្រាស់អ៊ិនធើណេត​ដែល​បានចូលរួម​នៅក្នុងទំព័រ​វិប​ សាយ​នេះ​​បាន​បង្ហាញអោយ​ឃើញ​ពី​ជាតិ​និយម​​ជ្រុល ច្រើន​ជាង​ការ​ចាប់​អារម្មណ៍​​ទៅ​លើ​ការ​ពិត​នៃ​​ប្រវត្តិសាស្រ្ត។ តួ​យ៉ាង​ ទំព័រ​​នៃជម្លោះ​ព្រំដែន​បច្ចុប្បន្ន​នេះ​​​ វែង​ជាង​ទំព័រ​និយាយ​ពី​ប្រវត្តិ​របស់​​«ប្រាសាទ» ដល់ទៅ​បួន​ដង​ឯណោះ​​។ នៅ​​លើ​​ជំពូកនេះផង​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​និង​ថៃ​ នៅតែ​បន្ត​ប្រឈម​មុខ​​ដាក់​​គ្នា​​​លើ​បញ្ហាជម្លោះ​ព្រំដែន​នេះ​ដដែរ។
កម្មវត្ថុចំបង ​នៃជម្លោះ​រវាង​អ្ន​ក​ប្រើ​ប្រាស់​អ៊ិនធើណេត​កើត​ឡើង​មក​ពី​ការ​សរសេរ​ឈ្មោះ ​ប្រាសាទ​​​ជា​ភាសា​ថៃ​។ ពាក្យ ប្រាសាទ ខៅ ប្រា វិហារ (ปราสาทเขาพระวิหาร)​ ត្រូវ​បាន​បន្ថែម​ពាក្យ​​​ និង​លុប​ចោល​ជាង​២០ដង ហើយ​នៅចុង​ក្រោយ សំនួន​ពាក្យនេះ​ត្រូវ​បាន​យក​មក​​​ដាក់​នៅក្នុងទំព័រពិសេស​មួយ ស្តីពី​​«នាមវលី»​។ ​​ជួន​កាល​ រាល់ការបន្ថែម និង​លុប​នីមួយៗ​ តែង​តែមានការ​បញ្ជាក់​។ អ្នក​ប្រើប្រាស់​អ៊ិនធើណេត​ម្នាក់​ នៅប្រទេសកម្ពុជា​បាន​សរសេរ​ថា​ «ប្រាសាទ​មិនមែន​ស្ថិ​តនៅក្នុង​ទឹក​ដី​ប្រទេស​ថៃ និង​មិនមែន​កសាង​ឡើង​ដោយ​ជន​ជាតិ​​ថៃ។ ការបក​ប្រែ​ឈ្មោះ​​​ប្រាសា​ទជា​ភាសា​ថៃ​មិន​ត្រឹម​ត្រូវ​នោះទេ។ តើ​គេត្រូវ​បន្ថែម​ភាសា​ដើម​រុស្សី​ដែរ​រឺទេ?» អ្នកប្រើ​ប្រាស់​អ៊ិនធើណេត​ឈ្ោះ «Ahoerstemeier» ​បាន​ប្រតិកម្ម​​​​តប​ទៅនឹង​អ្នកប្រើ​អ៊ិន​ធើណេត​​រូបនេះ​ថា «ឈ្មោះ​ជាភាសាថៃ​​ត្រឹមត្រូវ សម្រាប់​ទីតាំង​​មួយដែលជា​តំបន់​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​!» ។ «Ahoerstemeier» បាន​ប្រញាប់​លើក​ឡើង​ពីសំនួន​ពាក្យ​ជា​ភាសា​សៀម​ នៅ​លើ​វិប​សាយ​​។ ភ្លាមនោះ អ្នកប្រើប្រាស់ «DQConnect» បានដក​សំនួន​ពាក្យ​នេះ​ហើយ​លើកឡើង​ទាក់ទង​នឹង​ពាក្យ​នេះថា «ឈ្មោះ​ជាភាសា​ថៃ​ពិត​ជាមិនត្រឹមត្រូវនិង​មិន​សមហេតុផល​ សម្រាប់​​​តំបន់​រមណីយ​ដ្ឋាន​​​របស់​ខ្មែរ។ សូម​មេត្តា កុំ​សង្កត់ធ្ងន់​ទៅលើ​ប្រជាជន​ថៃ»។ …
អ្នកប្រើ​ប្រាស់​អ៊ិនធើណេត​ គាំទ្រ​ខ្មែរ​មួយ បាន​និយាយ​ថា ជាទូទៅ អាស្រ័យ​ទៅ​តាម​​ក្រឹត្យ​ក្រម​​នៃ​ការណែនាំ​របស់«វីគីភីឌា» ការផ្លាស់​ប្តូរ​នៅតែមាន​​លក្ខណៈ​សម្ងាត់​ លើក​​លែង​​តែ​ការជេរប្រមាថ​​​ ដូចជា «អា​ភូត​កុហស ចោរ​ថៃ!»។ អ្នក​ប្រើ​ប្រាស់​​រូប​នេះ​​ត្រូវ​បាន​​រដ្ឋបាល​នៃ​វីគីភីឌា​​​កោះហៅភ្លាមៗ ជម្លោះពាក្យសំដី​ឈាន​​ដល់តំណាក់កាលហឹង្សា​មួយ​ដ៏​ខ្លាំង​ក្លា​។ ​
នៅក្នុងចន្លោះ ​រយៈពេលប៉ុន្មាន​នាទី ប្រទេស​កម្ពុជា រឺ​ប្រទេស​ថៃ បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ប្រាសាទ​ព្រះវិហារ​​​ម្តងម្នាក់ៗ។ ច្រកចូល​ប្រាសាទ​តាម​ផ្លូវ​ពី​ប្រទេស​​កម្ពុជា​ពិតជាមាន​ការ​លំបាក​យ៉ាង​ ខ្លាំង​ ផ្ទុយ​​ស្រឡះពីច្រកចូល​តាម​ប្រទេស​ថៃ– ផ្លូវ​ចូល​តាមប្រទេស​កម្ពុជា​ទៅ​កាន់​​រមណីយដ្ឋានជាទីសក្ការៈ​នេះ​ ជួន​កាល​​មាន​គ្រាប់មីន និងជួនកាលផ្លូវមាន​​​សភាព​ល្អ​​ឥត​​ខ្ចោះ ។ ផ្លូវថ្មី​ដែលកំពុង​សាង​​សង់​ តភ្ជាប់ពីខេត្ត​សៀមរាប ទៅកាន់​ខេត្ត​ព្រះវិហារ​ បាន​រលាយ​សាប​​សូន្យ ដើម្បីកសាងឡើង​វិញ​ និង​បាត់បង់ជាថ្មី​ម្ត​ងទៀត​…

ប៉ុន្តែ ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ ការ​បង្កើត​ទំព័រ​«កំលាំង​សហ​ការ»របស់វីគីភីឌា ហាក់​បី​ដូច​ជា​កំពុង​​តែ​​ដំណើ​រ​​​ការ​ ​​ទៅតាម​ឆន្ទះ​នៃការ​កែសម្រួល ការពិភាក្សា និង​ការ​ទាម​ទារ​។​ ទំព័រ​ត្រង់​ប្រាសាទ​​​ព្រះវិហារបានបង្ហាញព័ត៌មាន​យ៉ាង​ពិស្តារ ហើយ​​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នៅ​ត្រង់​ទំព័រ​នេះ​កាន់​​​តែ​​​​ពិតបន្តិច​ ម្តងៗ និង​កាន់​តែ​​​មិនសូវ​ជា​មាន​ការ​ពិភាក្សា​​វែកញែក​ច្រើន​ ដោយ​បន្សល់​​​ទុក​​នូវ​​ការ​​យល់​​ស្រប​​គ្នា​​មួយ​ដែល​អាច​​កើត​មានឡើង រវាង​អ្នកគាំទ្រ​ថៃនិង​អ្នកគាំទ្រ​ខ្មែរ។

គំនិត​​មួយដែលត្រូវ​​​ ស្នើទៅកាន់អ្នកដឹកនាំ គឺ គួរ​ផ្លាស់​ប្តូរពីការ​ប្រើប្រាស់កាំភ្លើង មកជាការ​ប្រើ​ប្រាស់​​កូន​កណ្តុរកុំព្យូទ័រវិញដែររឺទេ​​?

 

ព្រះវិហារនៅលើទំព័រ​វិបសាយ​វីគីភីឌា
-ប្រាសាទ​ព្រះវិហារ​​ជាភាសា​អង់គ្លេស ​http://en.wikipedia.org/wiki/Prasat_Preah_Vihear

-ប្រាសាទព្រះវិហារ​ជាភាសា​បារាំង​ http://fr.wikipedia.org/wiki/preah_vihear

វីគីភីឌា ទេវកថានៃភាពអព្យាក្រឹត្យ
សាស្រ្តាចារ្យ ​ទស្សនវិទ្យា​ជនជាតិ​បារាំង​មួយ​រូប​បាន​ចាប់អារម្មណ៍​ទៅលើ​ហេតុការណ៍​នៃ​ សៀវ​ភៅ​ពហុចំណេះដឹង​ដែល​អភិវឌ្ឍ​ដោយ​វីគីភីឌា។ លោក​បានផ្តល់ការ​​​វិភាគ ការ​ស្រាវ​ជ្រាវ និង​ការ​ពិភាក្សា​របស់គាត់ ជាមួយនឹង​អ្នកប្រើប្រាស់​អ៊ិនធើណេត​លើ​ប្លុក(Blog)​របស់​គាត់​។​
http://wikipedia.un.mythe.over-blog.com/

Source: http://ka-set.info/kh/vu-sur-la-toile/dernier-site-vu-sur-la-toile/cambodge-internet-web-wikipedia-preah-vihear-temple-thailande-080731.html

Comments»

1. chandrapong007 - September 28, 2008

A few months ago I posted a letter from The Bangkok Post about some crazed traveler who actually reached Preah Vihear from Siem Reap, and it was a bitch of a journey. Now, another Westerner, with help from a Thai-based travel agency, has done the trip. And it doesn’t sound any easier. (Carl Parkes)

http://friskodude.blogspot.com/search?q=Preah+Vihear


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: