jump to navigation

មូលហេតុ​នៃ​ការ​ដាំដូង​ទីផ្សារ​ភាគហ៊ុន​អន្តរជាតិ November 22, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Economics.
trackback

ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទី​ផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​និង​នៅ​អឺរ៉ុប​បាន​ដាំដូង​ស្រុត​ចុះ​ខ្លាំង​ដូច​ទី​ផ្សារ​ភាគហ៊ុន​នៅ​ Wall Streetសហរដ្ឋអាមេរិក​កាល​ពី​ម្សិល​មិញ​ដែរ។ ​ទាំង​នេះ​ជា​សញ្ញា​នៃ​ការ​បាត់បង់​អស់​រលីង​ទំនុក​ទុកចិត្ត​ទៅ​លើ​សេដ្ឋកិច្ច​ពិភពលោក​។ ​បន្ត​បន្ទាប់​គ្នា​ស្ថិតិ​ជា​ផ្លូវការ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ឡើង​នូវ​ការ​ដើរ​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច​ធំៗ​ដូច​ជា​អាមេរិក​ជប៉ុន​បារាំង​អង់គ្លេស​និង​អាឡឺម៉ង់​។ ​ហើយ​សេដ្ឋកិច្ច​ត្រដរ​ខ្យល់​នៃ​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ទាំង​នេះ​កំពុង​ជះ​ផលវិបាក​ទៅ​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​រីកចំរើន។
stock_plum_fear_eco_recession02_reuters_432ការ​ដាំដូង​ស្រុត​ចុះ​ខ្លាំង​នៃ​ទី​ផ្សារ​ភាគហ៊ុន​អន្តរជាតិ​តាំង​ពី​ម្សិលមិញ​មក​(សញ្ញា​សម្គាល់​Dow Jones នៃ​Wall Streetបាន​បាត់​បង់​តម្លៃ​អស់​៥,០៧% មិន​ដែល​មាន​ដូច​នេះ​ទេ​តាំង​ពី​ឆ្នាំ​២០០៣​មក​) បណ្តាល​មក​ពី​តួ​លេខ​សេដ្ឋកិច្ច​មិន​ល្អ​ដែល​ធនាគារ​កណ្តាល​អាមេរិកាំងបាន​ផ្សព្វ​ផ្សាយ​ជា​សាធាណៈ​នៅ​ថ្ងៃ​ពុធ​នេះ។ ​ធនាគារ​កណ្តាល​អាមេរិកាំង​​អះ​អាង​ថា​នៅ​ឆ្នាំ​២០០៩​ខាង​មុខ​នេះ​ផលិតផលដុល​ក្នុងស្រុក​របស់​សហរដ្ឋ​អាមេរិក​នឹង​ថយ​ចុះ​០,% ​ឬ​ក៏​នឹង​អាច​កើន​ឡើង​យ៉ាង​ច្រើន​ណាស់​១,%បាន​ន័យ​ថា​ច្បាស់​ហើយ​សេដ្ឋកិច្ច​អាមេរិកាំង​ដែល​ជា​សេដ្ឋកិច្ច​ទី​មួយ​នៅ​ក្នុង​លោក​កំពុង​ដើរ​ថយ​ក្រោយ​តាម​ភាសា​បារាំង​គេ​ថា​Récession économique ឬ​ក៏​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​នេះ​នឹង​ធ្លាក់​ចុះ​តាម​ភាសា​បារាំង​គេ​ថា​Ralentissement économique ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត​គឺ​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​អាមេរិកាំង​ផ្តើម​ស្គាល់​បរិត្តផរណា​តាម​ភាសា​បារាំង​គេ​ថា​Déflationបានន័យថាតម្លៃ ទំនិញទូទៅធ្លាក់ចុះ​យឺនយូរ។

ទំនិញទូទៅចុះថោករាប់ខែ(បរិត្តផរណា)ក៏ដូចទំនិញទូទៅឡើងថ្លៃរាប់ខែ​(អតិផរណា)ភា​សា​បារាំង​គេ​ថា​Inflationសុទ្ធសឹង​ជា​បាតុភាព​ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ឬ​ក៏​ធ្វើ​ឲ្យ​វិបត្តិសេដ្ឋកិច្ច​កាន់​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​លើស​ដើម។ ​អតិផរណា​ជម្រុញ​ឲ្យ​អ្នក​ប្រើប្រាស់​ផលិតផល​ឈប់​ទិញ​ឬ​កាត់​បន្ថយ​បា្រក់​ចំណាយ​និង​ធ្វើ​ឲ្យ​ទំនិញ​លក់​លែង​ដាច់​ជា​ហេតុ​បណ្តាល​ឲ្យ​រោង​ចក្រ័​បិទ​ទ្វារ​នៅ​ទី​បំផុត។ ​ចំណែក​ឯ​បរិត្តផរណា​វិញ​វា​បង្ក​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​តាម​រយៈ​អភិក្រម​មួយ​ផ្សឹង​បញ្រ្ចាស់​មក​វិញ​នោះ​គឺ​ទំនិញ​ចុះ​ថោក​បណ្តាល​ឲ្យ​រោងចក្រ័​ខាត​ដើម​រួច​ហើយ​បិទ​ទ្វារ។ ​ប្រជាជនសកម្ម​បាត់បង់​ការងារ​ឈប់​ទិញ​ផលិតផល​ប្រើ​ប្រាស់​និង​នៅ​ទី​បំផុត​សេដ្ឋកិច្ច​លែង​ដំណើរ​ការ​ដូច​គ្នា។ ​បើ​គេ​វិល​មក​និយាយ​ពី​បរិត្តផរណា​ដែល​ចាប់​ផ្តើម​បង្ហាញ​ស្រមោល​របស់​វា​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ប្រទេស​អឺរ៉ុប​ខ្លះ​ដូច​ជា​នៅ​អង់គ្លេស​ឬ​នៅ​បារាំង​ក្នុង​គ្រា​នេះ​វិញ​ឃើញ​ថា​វា​នឹង​ធ្វើ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន​មាន​លក្ខណៈ ​ធ្ងន់​ធ្ងរ​ឡើងៗ​គឺ​ថា​ដូច​ករណី​ប្រទេស​ជប៉ុន​សម័យ​ទសវត្សរ៍​ទី​៩០​អញ្ចឹង។ ​កាល​ណោះ​នៅ​ចំពោះ​មុខ​បរិត្តផរណា​ជួន​ចំ​ពេល​ដែល​តម្រូវការ​ទូទៅ​បាន​ធ្លាក់​ចុះ​ធនាគារ​កណ្តាល​ជប៉ុន​ទាល់តម្រិះ​ពីព្រោះ​តួ​អង្គ​សេដ្ឋកិច្ច​ឈប់​ទិញ​ផលិតផល​ប្រើប្រាស់​និង​ឈប់​ដាក់​ទុន​រក​ស៊ី។ ​

ឱន​ភាព​ធ្ងន់​ធ្ងរ​នៃ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​

ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​អាស៊ី​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ​វិញ​ក៏​បាន​ធ្លាក់​ស្រុត​ចុះ ​ដរ​មក​ពី​ទី​ផ្សារ​ភាគហ៊ុន​Wall Streetនៅ​អាមេរិក។ ​ក៏​ប៉ុន្តែ​នៅ​ប្រទេស​ជប៉ុន​ឯណោះ​ស្ថិតិ​សេដ្ឋកិច្ច​មិន​ល្អ​ដែល​ធ្លាក់​មក​ដល់​កាល​ពី​ព្រឹក​មិញ​ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ទី​ផ្សារ​ភាគហ៊ុន​នៅ​Tokyoរំជើប​រំជួល​ដែរ​នោះ​គឺ​ឱនភាព​ធ្ងន់ធ្ងរ​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​មិន​ដែល​ប្រទះ​ឡើយ​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ឱនភាព​ដែល​សារុប​ជា​ទឹក​ប្រាក់​មាន​រហូត​ទៅ​ដល់​៦ម៉ឺន​៣ពាន់​៩រយ​លាន​យ៉េន​គឺ​ស្មើ​នឹង​៥១០លាន​អឺរ៉ូ​នៅ​ក្នុង​ខែ​តុលា​កន្លង​ទៅ​នេះ។ ​មូលហេតុ​នៃ​ឱនភាព​នេះ​គឺ​ការ​ថយ​ចុះ​យ៉ាង​គំហុក​នៃ​ការ​លក់​ទំនិញ​ជប៉ុន​ចេញ​ទៅ​ក្រៅ​ដោយហេតុ​តែ​ការ​បញ្ជារ​ទិញ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​និង​ដោយហេតុ​តែ​ប្រាក់យ៉េន​មាន​តម្លៃ​ខ្ពស់​ពេក​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាក់​ដុល្លារ​ដែល​ជា​រូបិយវត្ថុ​ប្រើប្រាស់​សំរាប់​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​នៅ​លើ​ឆាក​អន្តរជាតិ។ ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​គឺ​សេដ្ឋកិច្ច​ជប៉ុន​ជា​ផ្លូវការ​កំពុង​ដើរ​ថយក្រោយ​តាំង​ពី​ដើម​សប្តាហ៍​នេះ​មក​បាន​ន័យ​ថា​ផលិតផល​ដុល​ក្នុង​ស្រុក​របស់​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​អស់​រយៈ​ពេល​ពីរ​ត្រីមាស​បន្តបន្ទាប់​គ្នា​រួច​មក​ហើយ។

ម៉្លោះ​ហើយ​ទីផ្សារ​ភាគហ៊ុន​អន្តរជាតិ​មិន​អាច​មាន​ដំណើរ​រលូន​ល្អ​បាន​ទេ​ពីព្រោះ​សេដ្ឋកិច្ច​ធំៗ​ដូច​ជា​សហរដ្ឋអាមេរិក​ជប៉ុន​បារាំង​អាឡឺម៉ង់​អង់គ្លេស​កំពុង​ដើរ​ថយ​ក្រោយ។ ​ការ​ដើរ​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច​បណ្តា​ប្រទេស​ទាំង​នេះ​ដែល​ជា​ក្បាល​ម៉ាស៊ីន​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក៏​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​កំពុង​រីក​ចំរើន​ដែរ៕

ប្រភព: http://www.rfi.fr/actukm/articles/107/article_215.asp

 

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: