jump to navigation

សញ្ញា​ខ្លាំង​មួយ​នៃ​ប្រទេស​រុស្ស៊ី​ចុះ​ទន់​ខ្សោយ November 29, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Politics.
trackback

ដោយ វីនស្តុន រតនា

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​     លោក​ប្រធានាធិបតី​រុស្ស៊ី​ Dmitri  Medvedev បាន​បញ្ចប់​ទស្សនកិច្ច​​ នៅ​ទ្វីប​អាមេរិក​ឡាទីន​   បន្ទាប់​ពី​បាន​ទស្សនា​ប្រទេស​ Perou  Bresil  Venezuela និង​បាន​ចុះ​កិច្ច​សន្យា​ជាច្រើន​  ក៏​ព្រម​ទាំង​បាន​ធ្វើ​ការ​ផ្គើន​បញ្ឈឺ​ចិត្ត​ជា​និមិត្ត​រូប​ចំពោះ​សហរដ្ឋ​អាមេរិក​ ។ នៅ​ព្រឹក​​ថ្ងៃ​​សុក្រ​នេះ​   លោក​​ប្រ​ធានាធិបតី​រុស្ស៊ី​​ត្រូវ​ចាក​ចេញ​ពី​ទី​ក្រុង​ឡាហាវ៉ាន​  វិល​ត្រឡប់​ទៅ​កាន់​មាតុប្រទេស​វិញ​  បន្ទាប់​ពី​បាន​ជួប​សន្ទនា​នៅ​ល្ងាច​​មិញ​ ជាមួយ​សមភាគី​គុយ​បា​របស់​គាត់​គឺ​លោក​ Raul  Castro  ។ គ្មាន​ការ​ប្រកាស​ឱយ​ដឹង​​អ្វី​ទេ​អំពី ការ​អាច​មាន​ជំនួប​រវាង​លោក​ Medvedev និង​អគ្គមគ្គុទេ្ទសក៍​គុយ​បា​គឺ​លោក​ Fidel Castro  អាយុ​៨២ឆ្នាំ​ឈប់​សំរាក​ព្យាបាល​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​ចាប់​ពី​ឆ្នាំ​២០០៦​មក​​និង​ដែល​​បាន​ប្រគល់​រដ្ឋអំណាច​ទាំង​​ស្រុង​ទៅ​ឱយ​ប្អូន​ប្រុស​ Raul គាត់​​ចាប់​​តាំង​ពី​ខែ​កុម្ភៈ​​ឆ្នាំ​នេះ​មក​ម្ល៉េះ​​ 

medvedev_talk_with_raulcastro_271108_reuters_432

លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ជួប​ជជែក​ជាមួយ​លោក Raul Castro ប្រធានាធិបតី​​គុយបា ថ្ងៃ​ទី​២៨ វិច្ឆិកា ២០០៨
(រូបថត៖ Reuters)

ប្រទេស​រុស្ស៊ី​​វិល​ត្រឡប់​ទៅ​អាមេរិក​ឡាទីន​វិញ​ហើយ​  ជាអាទិ៍​ទៅ​គុយ​បា​ នេះជា​ការ​ថ្លែង​​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ Dmitri  Medvedev  ដោយ​បូក​សរុប​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​​ ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​មុន នៅ​ប្រទេស​ Perou  នៅ​ក្នុង​​​ក្រប​ខ័ណ្ឌ​នៃ​អង្គ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​ Asie- Pacifique ហៅ​កាត់​ថា​Apec។ គឺ​ជា​សហប្រតិបត្តិ​ការ​ផ្នែក​មនុស្ស​ធម៌​ ​សេដ្ឋកិច្ច​ ថាមពល​ បច្ចេកទេស​និង​យោធា​​ដែល​គ្មាន​សំដៅ​អ្វី​សោះ​ប្រឆាំង​នឹង​ប្រទេស​​ទីបី​ ដោយ​ចង់​និយាយ​បញ្ឆិត​បញ្ឆៀង​​ដាក់​សហរដ្ឋ​អាមេរិក ដែល​សម្លឹង​មើល​ដោយ​មិន​ពេញ​ចិត្ត​ទេ​ ការ​ខិត​ចូល​ជិត​គ្នា​រវាង​រុស្ស៊ី​និង​​Venezuela របស់​លោក​ Hugo  Chavez។​ នៅ​ Venezuela លោក Medvedev បាន​សម្ពោធ​ជា​មួយ​សមភាគី​ Chavez ជា​មេក្លោង​នៃ​ពួក​អ្នក​ឆ្វេង​និយម​ជ្រុល​ នៅ​អាមេរិក​ឡាទីន​នូវ​សមយុទ្ធ​ពុំ​ធ្លាប់​ដែល​មាន​រវាង​កង​នាវា​ចម្បាំង​​នៃ​ប្រទេស​ទាំង​ពីរ​​​និង​បាន​ចុះ​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​ស្ដី​ពី​អភិវឌ្ឍន៍​ថាមពល​នុយកេ្លអ៊ែរ​ស៊ីវិល​​នៅ​Venezuela។

ការវិល​ត្រឡប់​របស់​ម៉ូស្គូ​ទៅ​កាន់​អាមេរិក​ឡាទីន​ ជាអាទិ៍​ ទៅ​កាន់​ Venezuela និង​គុយបា​ជា​ប្រទេស​ពីរ​ដែល​ Washington ស្អប់​ខ្ពើម​បំផុត​ ប្រព្រឹត្តទៅ​នៅ​ក្នុង​បរិការ​តាន​តឹង​ជាមួយ​សហរដ្ឋ​អាមេរិក ស្ដីពី​គម្រោង​ការ​អាមេរិក​បម្រុង​នឹង​ដាក់​ខែល​ការពារ​ប្រឆាំង​នឹង​កាំជ្រួច​ម៊ីស៊ីល​នៅ​អឺរ៉ុប​ខាង​កើត​។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​ប្រធានាធិបតី​រុស្ស៊ី​ Medvedev ត្រូវ​ចាក​ចេញ​ពី​ទីក្រុង​ឡាហាវ៉ាន​វិល​ត្រឡប់​ទៅ​កាន់​មាតុប្រទេស​វិញ។​

លោក Medvedev ជា​ប្រធានាធិបតី​រុស្ស៊ី​ទី​មួយ​ ក្នុង​រយៈ​ពេល​៨​ឆ្នាំ​ចុងក្រោយ​នេះ ដែល​បាន​ទៅ​ទស្សនា​ប្រទេស​គុយបា។ ល្ងាចមិញ នៅ​ឡាហាវ៉ាន គាត់​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ Raul Castro ជា​ប្អូន​ប្រុស​ និង​ជា​អ្នកស្នង​តំណែង​​បន្ត​ពី​លោក Fidel Castro ជា​បិតា​បដិវត្តន៍គុយ​បា នៅ​ឆ្នាំ​១៩៥៩ ដែល​បាន​ផ្គើន​បញ្ឈឺ​ចិត្ត​ Washington ពុំចេះ​ឈប់ឈរ។ នៅ​រដ្ឋធានី​គុយបា ឡាហាវ៉ាន គ្មាន​ការប្រកាស​ឲ្យ​ដឹង​អ្វី​ទេ​អំពី​ការ​អាច​មាន​ជំនួប​រវាង​លោក Medvedev ​និង​អគ្គ​មគ្គុ​ទ្ទេសក៍​គុយបា គឺ​លោក Fidel Castro អាយុ​៨២​ឆ្នាំ ឈប់​សម្រាក​ព្យាបាល​រោគ នៅ​មន្ទីរ​ពេទ្យ​ តាំង​ពីឆ្នាំ​២០០៦​មក និង​ដែល​បាន​ប្រគល់​រដ្ឋអំណាច​ទាំងស្រុង​ទៅ​ឲ្យ​ប្អូន​ប្រុស​ Raul របស់​គាត់ ចាប់​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ មក​ម្ល៉េះ៕

Source: http://www.rfi.fr/actukm/articles/107/article_295.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: