jump to navigation

Who’s behind Mumbai terror attacks? November 29, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Politics.
trackback

តើ​អ្នកណា​នៅ​ពី​ក្រោយ​ភេរវកម្ម​នៅ Bombay?

ដោយ គឹម ឡាផានី

តុល្យការ​ជា​ចុង​ក្រោយ​និង​ជា​បណ្តោះ​អាសន្ន​នៃ​មហា​ភេរវកម្ម​ទៅ​លើ​ទី​ក្រុង​ Bombay ​កាល​ពី​យប់​ថ្ងៃ​ពុធ​បាន​បញ្ជាក់​ចំនួន​មនុស្ស​ស្លាប់​ដល់​ទៅ​១៣០​នាក់​របួស​៣​រយ​នាក់។​ ចំណាប់​ខ្មាំង​៩៣​នាក់​ដែល​ជាប់​កុន​ខ្លួន​នៅ​ក្នង​សណ្ឋាគារ​ត្រូវ​បាន​កង​រក្សា​សន្តិសុខ​ឥណ្ឌា​រំដោះ​រួច​នៅ​ព្រឹក​ថ្ងៃ​នេះ។

 

r2786348631

The Taj Mahal hotel is seen engulfed in smoke during a gun battle in Mumbai November 29, 2008. Operations to dislodge militants at the Taj Mahal hotel in Mumbai ended on Saturday, security officials said, and at least three Islamist gunmen were killed. (AP Photo)

​ក្រុមភេរវជន ដែល​មាន​ឈ្មោះ​​ថា​Moujahidine នៃតំបន់​ Deccan​ បាន​ប្រកាស​ទទួល​ស្គាល់​ថា​ ពួក​គេ​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នៅ Bombay នៅ​ពេលដែលនាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ឆ្លើយទម្លាក់​កំហុស​ថា​ជា​ស្នាដៃ​ក្រុម​ភេរវកម្ម​នៅ​ក្រៅ​ប្រទេស​ដោយ​លោក​ចង់​សំដៅ​ទៅ​ប្រទេស​Pakistan។
តើ​ក្រុមភេរវជន​ហៅ​ថា​Moujahidine នេះ​មាន​ប្រភព​មក​ពី​ណា​ដែរ ?
រហូត​មក​ទល់​ពេល​នេះ​គេ​មិន​សូវ​ស្គាល់​ក្រុម​Moujahidineនេះឲ្យបានច្បាស់នៅឡើយ​​។ វាអាចជាសាខាមួយរបស់ចលនានិស្សិតIslam​ ឥណ្ឌា​ហៅ​ថា​ពួក​ SIMI ។ ចលនា​SIMI នេះ​ធ្លាប់​បាន​បង្ក​ភេរវកម្ម​ផ្ទុះ​គ្រាប់​បែក​ចំនួន​៧​នៅ​ទី​ក្រុង​BOMBAY​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​២០០​នាក់​កាល​ពី​ខែ​កក្កដា​ឆ្នា​២០០៦។ ភេរវកម្ម​ជា​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​១៣​កញ្ញា​មុន​នេះ​នៅ​ទី​ក្រុង​ NEW Dehli ​ក៏​ជា​ស្នាដៃ ក្រុម​SIMI នេះ​ដែរ​។​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ក្រុម​SIMI​តែង​តែ​ប្រកាស​ទាមទារ​ឲ្យ​ឥណ្ឌា​ប្រកាន់​យក​របប​គ្រប់គ្រង​មួយ​ឲ្យ​តម្លៃ​ទៅ​លើ​សាសនា​ដោយ​យក​តំរាប់​តាម​ប្រទេស​Islam ខ្លះ។ ក្នុង​ខណៈ​នេះ​ក្រុម​ភេរវជន​SIMIមាន​យុទ្ធកជន​ជិត​១ម៉ឺន​៨​ពាន់​នាក់​ភាគ​ច្រើន​មាន​អាយុ​ក្មេងៗ​ហើយ​ដែល​គេ​ធ្លាប់បញ្ជូន​ឲ្យ​ទៅ​ហាត់​ហ្វឹក​ហ្វឺន​នៅ​ប្រទេស​Pakistan​ឬប្រទេសBangladesh
យោង​តាមរ​ដ្ឋមន្ត្រី​ការបរទេស​Anglais និង​បារាំង ​​ភេរវកម្មដ៏​សាហាវ​នៅ​ទី​ក្រុង​BOMBAY បាន​បន្សល់នូវ​ភស្តុតាង​ជា​ច្រើន​បញ្ជាក់​ថា​ក្រុមMoujahidine មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម Al Qaida ​។ ភេរវកម្ម​ទៅ​លើ​មហា​សណ្ឋាគារ​២​ ជា​ទី​មាន​ទេសចរ​បរទេស ​ភេរវកម្ម​ទៅ​លើ​មជ្ឈមណ្ឌល​មួយ​នៃ​ជនជាតិ​Juif ជា​សញ្ញា​បញ្ជាក់​ការ​ប្រឆាំង​ប្រទេស​លោក​ខាង​លិច។ ជា​ពិសេស​ប្រឆាំង​សហរដ្ឋអាមេរិក​ ឥណ្ឌា​ និង​Israel ដែល​កំពុង​រិត​ចំណង​រវាង​គ្នា។ សូម​កុំ​ភ្លេច​ថា​ដំណើរ​សេដ្ឋកិច្ច​កាន់​តែ​ជឿន​លឿន​បាន​ជំរុញ​ឲ្យ​ឥណ្ឌា​បើក​ចំហ​ប្រទេស​ឲ្យបាន​កាន់​តែច្រើន។ Israelកំពុងក្លាយទៅជាទីប្រឹក្សាដ៏សំខាន់សំរាប់ឥណ្ឌាទាក់ទងរាល់បញ្ហាភេរវកម្ម

មួយ​វិញ​ទៀត​ក្រុម​Moujahidine និងក្រុមAl Qaida ​ធ្លាប់​ស្គាល់​គ្នា​និង​រឹតចំណង​រវាងគ្នា​នៅ​ជំរំ​ហាត់​ហ្វឹកហ្វឺន​នៅ​Afghanistan និង ​Pakistan ។​មិន​ទាំង​ប៉ុណ្នោះក្រុម​ទាំង​២​មាន​ឧត្តមគតិ​ដូច​គ្នា​គឺ​ចង់​ឲ្យ​តម្លៃ​ទៅ​លើ​ទ្រឹស្តី​ដ៏​តឹង​រ៉ឹង​នៃសាសនា​Islam។ ​យោង​ទៅ​តាម​កត្តា​អស់​ទាំង​នេះ​គេ​សន្និដ្ឋាន​ថា​មហា​ភេរវកម្ម​នៅ​ទី​ក្រុង​Bombay​កាល​ពី​យប់​ថ្ងៃ​ពុធ​អាច​មាន​ទំនាក់​ទំនង​ជា​មួយក្រុម​Al Qaida 

ប៉ុន្តែយោងតាមអ្នកវិភាគជាច្រើននាក់ទៀតជាពិសេសអាជ្ញាធរ Pakistan ថា​ភេរវកម្ម​នៅ​ទី​ក្រុង​Bombay ជា​ស្នា​ដៃ​ពួក​អ្នក​ប្រឆាំង​នៅ​ក្នុង​ស្រុក​ដែល​ធ្លាប់​រង​គ្រោះ​ធ្លាប់​ជាសត្រូវ​របស់​រដ្ឋាភិបាល​ឥណ្ឌា​។ ជា​ទស្សនៈយល់​ឃើញ​មួយ​គួរឲ្យសម​ហេតុ​សម​ផល។ ព្រោះ​យោង​តាម​សំដី​ភេរវជន​ម្នាក់​ដែលលាក់ខ្លួន​នៅក្នុង​សណ្ឋាគារ​ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​បញ្ឈប់​រាល់​ការ​គាប​សង្កត់​ទៅ​លើ​បណ្តាជន​Islam ភាគតិច។ ព្រោះ​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ដែល​សហគមន៍​Islam ចំនួនទាំង​អស់​ជាង​១៥០​លាន​តែង​តែ​បរិហា​រនយោបាយ​គាប​សង្កត់​ពី​សំណាក់​សហគមន៍​ជន​ជាតិ​Hindou ដែល​មាន​ចំនួន​ដល់​ទៅ​​១ម៉ឺន​២​ពាន់​លាន​នាក់​ឯ​ណោះ។​ មួយ​វិញ​ទៀត​នៅ​ពេល​ដែល​ចលនា​Islam​ជ្រុលនិយម​កំពុង​មាន​កម្លាំង​និង​រីក​ស្គុះស្គាយ​បណ្តាជន​Islam ភាគ​តិច​គ្មាន​ជំរើស​អ្វី​ក្រោ​ពី​នាំគ្នា​រត់​ទៅ​ចូល​ដៃ​ជា​មួយ​ពួកជ្រុលនិយម​តែប៉ុណ្ណោះ។

យោង​ទៅ​តាម​ចំណុច​សំអាង​អស់​ទាំង​នេះ​គេអាច​សន្និដ្ឋាន​ថា​រដ្ឋាភិបាល​ឥណ្ឌា​មាន​សត្រូវ​ទាំង​នៅ​ក្នុង​ស្រុក​ទាំង​នៅ​ក្រៅ​ស្រុក។​ដូច្នេះ​មហា​ភេរវកម្ម​នៅ​ទី​ក្រុង​Bombayដ៏​សាហាវ​កាល​ពី​យប់​ថ្ងៃ​ពុធ​អាច​ជា​ស្នា​ដែ​​ក្រុម​Moujahidine  ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ក្រុម​Al Qaida​ហើយ​ក៏​អាច​ជា​ស្នាដៃ​ក្រុម​ភេរវកម្ម​នៅ​ក្នុង​ស្រុក​ដែល​ចង់​សងសឹក​រដ្ឋាភិបាល​ឫ​ក៏​ក្រុម​ទាំង​ពីរ​ចូល​ដៃ​គ្នា​ក៏​សមហេតុ​ផល​ដែរ៕

Source: http://www.rfi.fr/actukm/articles/107/article_291.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: