jump to navigation

ឧត្តមសេនីយ៍​ដើម​កំណើត​ជប៉ុន​ក្លាយ​ជា​រដ្ឋមន្រ្តី​របស់​លោក Obama December 7, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, International.
Tags: ,
trackback

ដោយ សេង  ឌីណា

លោក Barack Obama ប្រធានាធិបតី​ទើប​នឹង​ជាប់​ឆ្នោត​របស់​អាមេរិក​បាន​ប្រកាស​ នៅ​ថ្ងៃ​នេះ​ថា លោក​បាន​ជ្រើសរើស​ឧត្តម​សេនីយ៍ Eric Ken Shinseki ជា​រដ្ឋមន្រ្តី​ក្រសួង​អតីត​យុទ្ធជន។ ការ​តែង​តាំង​រដ្ឋមន្រ្តី​ដែល​មាន​ដើម​កំណើត​ជប៉ុន​នេះ ធ្វើ​ឡើង​នៅ​ចំ​​​ថ្ងៃ​៧ ធ្នូ ខួប​ទី​៦៧ ដែល​ជប៉ុន​បើក​ការ​វាយ​ប្រហារ​លើ​កំពង់​ផែ​អាមេរិក​​ឈ្មោះ Pearl Harbour នៅ​ហាវ៉ៃ។

កាល​ពី​៦៧​ឆ្នាំមុន ​នៅ​ព្រឹក​ព្រលឹម ថ្ងៃ​ទី​៧ ធ្នូ ១៩៤១ នៅ​ពេល​ដែល​ពិភព​លោក​កំពុង​ស្ថិត​ក្នុង​សង្រ្គាម​លោក​លើក​ទី២ កងទ័ព​ជើង​ទឹក​ជប៉ុន​បាន​បើក​ធ្វើ​ការ​វាយប្រហារ​​លើ​ទីតាំង​ទ័ព​ជើងទឹក​អាមេរិក នៅ​កំពង់​ផែ Pearl Harbor ស្ថិត​ក្នុង​រដ្ឋ​ហាវ៉ៃ។ ការ​វាយ​ឆ្មក់​នេះ​បាន​ធ្វើ​ឲ្យ​កងទ័ព​អាមេរិក​បាត់បង់​ជីវិត​ជាង​២ពាន់ ៤​រយ​នាក់ និង​របួស​ជិត​១ពាន់ ៣រយ​នាក់។

៦៧​ឆ្នាំ​ក្រោយ នៅ​ចំ​ថ្ងៃ​៧ ធ្នូ ដដែល លោក Barack Obama ប្រធានាធិបតីតី​ថ្មី​អាមេរិក​បាន​តែង​តាំង​ឧត្តម​សេនីយ៍​ដើម​កំណើត​ជប៉ុន​ម្នាក់​ ​ជា​រដ្ឋមន្រ្តី​ក្រសួង​អតីត​យុទ្ធជន។ លោក Eric Ken Shinseki កើត​នៅ​រដ្ឋ​ហាវ៉ៃ នៅ​ឆ្នាំ​១៩៤២ មួយ​ឆ្នាំ​​ក្រោយ​ព្រឹត្តិ​ការណ៍​នៅ Pearl Harbor។ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី West Point បណ្ឌិត​សភា​​យោធា​ដ៏​ល្បីល្បាញ​បំផុត​របស់​អាមេរិក ហើយ​ធ្លាប់​បាន​រងរបួស​នៅ​ក្នុង​សង្រ្គាម​វៀតណាម។

លោក Shinseki គឺ​ជា​ជនជាតិ​អាមេរិក​ ដើមកំណើត​អាស៊ី​​ទីមួយ ក្នុង​ប្រវត្តិ​សាស្រ្ត​អាមេរិក ដែល​បាន​ក្លាយ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន​ក្នុង​កងទ័ព​អាមេរិក។ នៅ​ឆ្នាំ​១៩៩៩ លោក Shinseki ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​បញ្ជាកា​រ​កងទ័ព​ជើង​គោក​ ប៉ុន្តែ ត្រូវ​បាន​គេ​បញ្ឈប់​ពី​តំណែង​នៅ​ឆ្នាំ​២០០៣ ក្រោយ​ពី​លោក​​មាន​ទំនាស់​ជា​មួយ​រដ្ឋមន្រ្តី​ការពារជាតិ Donald Rumsfeld ជា​ពិសេស​ ទាក់ទ​ង​នឹង​សង្រ្គាម​នៅ​អៀរ៉ាក់។ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០០៣ មួយ​ខែ​មុន​ពេល​កងទ័ព​អាមេរិក​បើក​ការ​វាយប្រហារ​លើ​អៀរ៉ាក់ ឧត្តម​សេនីយ៍ Shinseki បាន​ថ្លែង​នៅ​មុខ​សភា​ថា គេ​ត្រូវការ​ទាហាន​យ៉ាង​តិច ៥០ម៉ឺន​នាក់ ដើម្បី​ចូល​កាន់​កាប់​អៀរ៉ាក់។ ចំណែក​លោក Rumsfeld វិញ​ទទូច​​ចង់​បញ្ជូន​ទាហាន​តិចតួច​ប៉ុណ្ណោះ​ទៅ​អៀរ៉ាក់។ ប៉ុន្មាន​ខែ​ក្រោយ​មក ឧត្តម​សេនីយ៍ Shinseki ត្រូវ​បាន​គេ​ដក​តំណែង។ ទីបំផុត នៅ​ឆ្នាំ​២០០៧ នៅ​ពេល​ដែល​ទាហាន​អាមេរិក​បរាជ័យ​នៅ​អៀរ៉ាក់ ទើប​រដ្ឋាភិបាល​លោក​ប៊ូស​​ភ្ញាក់​ខ្លួន បញ្ជូន​ទាហាន​ បន្ថែម ទៅ​អៀរ៉ាក់ ហើយ​លោក Donald Rumsfeld បាន​លាលែង​ចេញ​ពី​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​​ការពារជាតិ។

លោក Collin Powell អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​ជា​អតីត​អគ្គ​មេ​បញ្ជាការ​កងទ័ព​ជាតិ​​អាមេរិក បាន​ថ្លែង​សរសើរ​ថា ការ​ដែល​លោក Barack Obama ​ជ្រើស​រើស​ឧត្តម​សេនីយ៍ Eric Shinseki ជា​រដ្ឋមន្រ្តី​ក្រសួង​អតីត​យុទ្ធជន គឺ​ជា​ “ជម្រើស​ដ៏​ល្អបំផុត”៕

Source: http://www.rfi.fr/actukm/articles/108/article_382.asp

សមាជិក​រដ្ឋាភិបាល​របស់​លោក Barack Obama

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: