jump to navigation

តើ​គណបក្ស​ប្រឆាំង​អាច​នឹង​ផ្ដល់​ច្រក​ចេញ​ពី​វិបត្តិ​បាន​ឬ​ទេ ? December 8, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, International.
Tags:
trackback

ដោយ វីនស្តុន រតនា

រដ្ឋាភិបាល​ថៃ​ថ្មី​នឹង​ត្រូវ​បង្កើត​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​​ជា​គណបក្ស​ប្រឆាំង​ធំ។ គណបក្ស​ប្រជាធិបតេយ្យ​ពុំ​​បាន​​កាន់​រដ្ឋអំណាច​ចាប់ពី​ឆ្នាំ​២០០១មក។ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក​ អភិសិត​ វាចាជីវ៉ា​  ជា​យុវ​អ្នក​នយោបាយ​បាន​ទទួល​ការ​អប់រំ​នៅ​ប្រ​ទេស​អង់គ្លេស​នឹង​ត្រូវ​ធ្វើ​ជា​អនាគត​នាយក​រដ្ឋមន្ដ្រី។

abhisit_vejjajiva_thailande200បី​ឆ្នាំ​ហើយ​ដែល​លោក​ អភិសិត​ វាចាជីវ៉ា​  រង់​ចាំ​វេន​ខ្លួន​ដើម្បី​ដឹក​នាំ​រដ្ឋាភិបាល។ ទោះ​បី​ជា​មាន​ការ​ពិបាក​សព្វ​បែប​យ៉ាង​​ដែល​រដ្ឋាភិបាល​នានា​បង្កើត​ឡើង​ដោយ​បក្សព័ន្ធ​របស់​លោក​អតីត​នាយក​រដ្ឋមន្ដ្រី​ ថាក់​ស៊ីន​ ស៊ីណាវ៉ាត​​ បាន​ជួប​ប្រទះ​ក្ដី​ ក៏​លោក​អភិសិត​​ជាមេ​ដឹក​នាំ​គណបក្ស​ប្រជាធិបតេយ្យ​ជា​គណ​បក្ស​ប្រឆាំង​  ពុំ​ដែល​​ចេះ​ឆ្លៀត​​ច្បាម​យក​ឱកាស​ហុច​ឱយ​ ដើម្បី​ដឹក​នាំ​ប្រទេស​ជាតិ​ឡើយ​ ។ ការ​ទន្ទឹង​រង់​ចាំ​ដ៏​យូរ​នេះ​ទំនង​ជា​បាន​មក​ដល់​ពេល​វេលា​ហើយ។ គណបក្ស​អំណាច​ប្រជាជន​ស្និទ្ធ​នឹង​លោក​ ថាក់​ស៊ីន​ដែល​ទើប​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​​ធម្មនុញ្ញ ត្រូវ​​បាន​ក្បត់​​ដោយ​គណបក្ស​ជា​ច្រើន​នៃ​រដ្ឋាភិបាល​ចម្រុះ។ គណបក្ស​ទាំង​នេះ​បាន​រត់​ចូល​មក​រួបរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ប្រហែល​ជា​ថ្នូរ​នឹង​ពាក្យ​សន្យា​ខ្លះ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ថា​នឹង​ជូន​មុខ​តំណែង​រដ្ឋមន្ដ្រី​ឱយ​គេ។ ដោយ​សរុប​   គេ​នឹង​មាន​អ្នក​តំណាង​រាស្ត្រ​ចំនួន​២៥០​នាក់​គឺ​ថា​ភាគ​ច្រើន​ដាច់​ខាត​នៅ​រដ្ឋ​សភា​ដែល​មាន​៤៨០​អាសនៈ។ នៅ​ក្នុង​បរិការ​បច្ចុប្បន្ននៃ​វិបត្តិ​ការ​វិល​ត្រឡប់​មក​កាន់​រដ្ឋអំណាច​វិញ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ប្រហែល​ជា​នឹង​នាំ​មក​សម័យ​ស្ងប់ស្ងៀម​គ្មាន​ការ​វឹកវរ​ចលាចល​ទៀត​ឡើយ។ គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​គេ​ស្គាល់​ថា​ មាន​ការ​ខ្វល់​ខ្វាយ​នឹង​នីត្យានុកូលភាព​គឺ​ភាព​ពេញ​លក្ខណៈច្បាប់​  ​ អវត្តមាន​​នៃ​អំពើ​ពុករលួយ​និង​ឆន្ទៈ​ខ្លួន​ចង់​ធ្វើ​ឱយ​មាន​ការ​ចំរើន​ជឿនលឿន​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​មួយ​ជា​ទី​ដែល​សមភាព​នៅ​ចំពោះ​មុខ​ច្បាប់​ ពុំ​ទាន់​ត្រូវ​បាន​គេ​អនុវត្ត​តាម​ទាំង​ស្រុង​នៅឡើយ។ ដូច្នេះ​    ក្រុម​អ្នក​តំណាង​រាស្ត្រ​ភាគ​ច្រើន​ថ្មី​នេះ​និយាយ​ថា​ គេ​ចង់​ជ្រើស​តាំង​លោក​ អភិសិត​ វាចាជីវ៉ា​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ឱយ​ដឹកនាំ​រដ្ឋាភិបាល។ សេដ្ឋកិច្ច​វិទូ​អាយុ​៤៤ឆ្នាំ​នេះ​ដែល​មាន​សញ្ញាប័ត្រ​ចេញ​ពី​សាកល​វិទ្យាល័យ​ Oxford នៅ​ប្រទេស​អង់គ្លេស​ត្រូវ​គេ​ចាត់​ទុក​ជា​អ្នក​នយោបាយ​សុចរិត​ស្អាត​ស្អំ​និង​ឆ្លាត​វាង​វៃ​    ប៉ុន្តែ​គាត់​ពុំ​ទាន់​បាន​បញ្ចេញ​សមត្ថភាព​គាត់​  នៅ​លើ​ឆាក​នយោបាយ​​ថៃ​ដ៏​ឥត​ត្រា​ប្រណី​នៅ​ឡើយ៕

Source: http://www.rfi.fr/actukm/articles/108/article_390.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: