jump to navigation

អាចែ​ ក៍ដូច​ អាគក… December 11, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, International.
Tags: ,
trackback

Obama ទាមទារ​ឲ្យ​អភិបាលរដ្ឋ Illinois លា​ឈប់​ពី​មុខ​តំណែង

ដោយ សេង  ឌីណា

កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ លោក Barack Obama ប្រធានាធិបតី​​ថ្មី​អាមេរិក​បាន​ទាមទារ​ឲ្យ​លោក Rod Blagojevitch អភិបាល​រដ្ឋ​ Illinois លា​ឈប់​ពី​មុខ​តំណែង ​​ក្រោយ​ពី​លោក​ត្រូវ​បានគេ​ចោទ​ពី​បទ​ពុក​រលួយ។ តុលាការ​បាន​​ធ្វើ​ការ​ចោទប្រកាន់​លោក​អភិបាល​រដ្ឋ Illinois ថា​បាន​ព្យាយាម​លក់​អសនៈ​ព្រឹទ្ធសភា​របស់​លោក Obama

gov_illinois_robblagojevich_obama_160407_reuters_200នៅ​មុន​ពេល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ លោក Barack Obama គឺ​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Illinois។ ក្រោយ​ពី​​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ កៅអី​ព្រឹទ្ធសភា​នេះ​ក៏​នៅ​ទំនេរ។ ជា​ទម្លាប់​ នៅ​ពេល​ដែល​មាន​អសនៈ​ព្រឹទ្ធសភា​របស់​រដ្ឋណា​មួយ​នៅ​ទំនេរ ហើយ​មិន​ទាន់​ដល់​ពេល​បោះឆ្នោត អភិបាល​រដ្ឋ​នេះ គឺ​ជា​អ្នក​មាន​សិទ្ធិ​តែងតាំង​មនុស្ស​ណា​ម្នាក់​ឲ្យ​មក​កាន់​តំណែង​សមាជិក​ព្រឹទ្ធសភា​នេះ។

នៅ​ក្នុង​ករណី​លោក Barack Obama គឺ​លោក Rod Blagojevitch អភិបាល​រដ្ឋ Illinois ដែល​ជា​អ្នក​មាន​សិទ្ធិ​តែងតាំង​សមាជិក​ព្រឹទ្ធសភា​ថ្មី ឲ្យ​មក​ជំនួស​លោក Obama។ ក៏​ប៉ុន្តែ លោក​អភិបាល​រដ្ឋ Illinois ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ។ ភ្នាក់​ងារ​ស៊ើប​អង្កេត​ FBI បាន​លប​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក Blagojevitch ដែល​កំពុង​ចរចា​ពី​លុយ​សំណូក​​ជា​ថ្នូរ​នឹង​តំណែង​សមាជិក​ព្រឹទ្ធសភា​ជំនួស​លោក Barack Obama

នៅ​ពេល​នេះ តុលាការ​បាន​ដោះលែង​លោក Balagojevitch ឲ្យ​នៅ​ក្រៅ​ឃុំ​​។ ក៏​ប៉ុន្តែ លោក Barack Obama បាន​ទាមទារ​ឲ្យ​អភិបាល​រដ្ឋ​រូប​នេះ​លា​ឈប់​ពី​មុខ​តំណែង ដោយ​លើក​ហេតុផល​ថា ក្រោយ​ពី​មាន​រឿងរ៉ាវ​នៅ​តុលាការ​នេះ លោក Blagojevitch នឹងមិន​អាច​បន្ត​ដឹកនាំ​​​រដ្ឋ Illinois ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ទៀត​បាន​ទេ។ លោក Obama ក៏​បាន​ស្នើ​សុំ​ផង​ដែរ​ថា ក្នុង​កាលៈទេសៈ​ពិសេស​បែបនេះ សមាជិក​ព្រឹទ្ធសភា​ថ្មី ​ដែល​នឹង​មក​ជំនួស​លោក គួរ​តែ​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោត​វិសាមញ្ញ។

លោក Balagojevitch បាន​បដិសេធ​ មិនព្រម​​លា​ឈប់​ពី​មុខ​តំណែង​​ តាម​ការ​ទាមទារ​របស់​លោក Obama នេះទេ ដោយ​លើក​ឡើង​ថា លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នេះ​ទេ។

ក៏​ប៉ុន្តែ ពេលនេះ ការ​ទាមទារ​ឲ្យ​លោក Blagojevitch ចុះ​ចេញ​ពី​តំណែង​កាន់​តែ​មាន​ច្រើន​ឡើងៗ ជា​ពិសេស ចេញ​ពី​សំណាក់​មន្រ្តី​បក្ស​ប្រជា​ធិបតេយ្យ នៅ​រដ្ឋ Illinois ហើយ​ថា ប្រសិន​បើ​លោក Blagojevitch មិន​ព្រម​ចុះ​ចេញ​ដោយ​ខ្លួន​ឯង​ទេ សភា​រដ្ឋ Illinois គួរ​តែ​ធ្វើ​ការ​បោះឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​ចេញ​ពី​អភិបាល​រដ្ឋ​រូប​នេះ។ តែ​ការ​ដក​តំណែង​អភិបាល​រដ្ឋ​តាម​រយៈ​ការ​បោះឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​ គឺ​ជា​ដំណើរ​ការ​ដ៏​វែង​ឆ្ងាយ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា ពេលនេះ មន្រ្តី​ក្រសួង​យុត្តិធម៌ រដ្ឋ Illinois ​កំពុង​តែ​ពិចារណា​អំពី​លទ្ធភាព​ដក​តំណែង​លោក Blagojevitch តាមរយៈ​តុលាការ​កំពូល Illinois វិញ។

គួរ​រំលឹក​ថា លោក Blagojevitch ​បាន​ជាប់​ឆ្នោត​ជា​អភិបាល​រដ្ឋ Illinois កាល​ពី​ឆ្នាំ ២០០២ ជំនួស​អភិបាល​រដ្ឋ​ចាស់ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ពី​បទ​ពុក​រលួយ។ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក Blagojevitch ​បាន​សន្យា​ថា ប្រសិន​បើ​លោក​ជាប់​ឆ្នោត លោក​នឹង​លុប​បំបាត់​​អំពើ​ពុក​រលួយ នៅ​ក្នុង​រដ្ឋនេះ។ ៦ឆ្នាំ​ក្រោយ​មក លោក Blagojevitch ក៏​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​ដែរ៕

ប្រភព: http://www.rfi.fr/actukm/articles/108/article_419.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: