jump to navigation

បុណ្យ​ខួប​​គំរប់​ ៥០​ឆ្នាំ​នៃ​ផ្ទះ​ខ្មែរ ក្នុង​ប្រទេស​បារាំង​ December 17, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Cambodia.
Tags:
trackback

ដោយ ឈាង បុប្ផា

maison_du_cambodge_200ផ្ទះ​ខ្មែរ​ដែល​អ្នក​នៅ​ទីក្រុង​ប៉ារីស​ចំណាំ​​ហៅ​ថា maison du Cambodge​​បាន​ប្រារព្ធ​ខួប​លើក​ទី​៥០​នៃ​ការ​កកើត​របស់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។​គេ​បាន​អបអរ​កោត​សរសើរ​ពី​ការ​ផ្តល់​នូវ​សេវា​ដ៏​ល្អ​សម្រាប់​និស្សិត​ខ្មែរ​ស្នាក់​នៅ​ក្នុង​កំឡុង​ពេល​បន្ត​ការ​សិក្សា​ក្នុង​ទីក្រុង​ប៉ារីស។ ប៉ុន្តែ​គេ​ក៏​មិន​ភ្លេច​ផង​ដែរ​ក្នុង​ការ​រំលឹក​ពី​ប្រវត្តិ​អតីតកាល​របស់​ផ្ទះ​ជួល​សម្រាប់​និស្សិត​ខ្មែរ​នេះ​ផង​ដែរ។ ផ្ទះ​ខ្មែរ​ដែល​កើត​ចេញ​មក​ពី​គំនិត​ផ្តួចផ្តើម​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​គឺ​ព្រះបាទ​នរោត្តម​សីហនុ នៅ​មាន​ប្រវត្តិ​ដិត​ដាម​មួយ​ទៀត​ដែល​អ្នក​ផង​ដឹង​ឮ និង​នៅ​ចាំ​មិន​ភ្លេច។ ក្នុង​ទស្សវត្សន៍​ទី​៧០​ នៅ​ក្នុង​ផ្ទះ​នេះ​ជនជាតិ​ខ្មែរ​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​ប្រទូស្តរាយ​គ្នា​មួយ​រវាង​និស្សិត​ដែល​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​ពោល​គឺ ការ​បង្រ្កាប​របស់​និស្សិត​ដែល​និយម​ពួក​ក្រហម​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​របប​សាធារណរដ្ឋ។ ​លទ្ធផល​នៃ​ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្នា​គឺ​ផ្ទះ​ខ្មែរ​ត្រូវ​បាន​បិទ​ទ្វារ​រយៈពេល​៣០​ឆ្នាំ មុន​នឹង​អាច​បើក​ទ្វារ​ឡើង​វិញ​ដើម្បី​ទទួល​និស្សិត​ខ្មែរ​ និង​បរទេស​​ស្នាក់​នៅ​កាល​ពី​ឆ្នាំ​២០០៣។ ឈ្មោះ​ផ្ទះ​ខ្មែរ​មិន​ផ្លាស់​ប្តូរ​ទេ ប៉ុន្តែ​បរិយាកាស​ខុស​ពី​មុន។ ដើម្បី​ជៀសវាង​ជាន់​ដាន​ចាស់​អ្នក​គ្រប់​គ្រង​ផ្ទះ​ខ្មែរ​បាន​បញ្ជាក់​ដាច់​ណាត់​ពី​បទ​បញ្ជា​ផ្ទៃ​ក្នុង។ ​គ្មាន​ការ​ជជែក​វែក​ញែក​គ្នា​ពី​នយោបាយ​ក្នុង​ផ្ទះ​ខ្មែរ។

សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់​បទ​យកការណ៍​របស់​ឈាង​បុប្ផា ពី​ទីក្រុង​ប៉ារីស

http://www.rfi.fr/actukm/articles/108/article_458.asp

នៅមានត …

Comments»

1. ផ្ទះ​ខ្មែរ​ (Maison du Cambodge​​) « ចន្រ្ទពង្ស . CHANDRAPONG 007 - December 31, 2008

[…] [1]. បុណ្យ​ខួប​​គំរប់​ ៥០​ឆ្នាំ​នៃ​ផ្ទះ… […]

2. ផ្ទះ​ខ្មែរ​ (Maison du Cambodge​​) « ចន្រ្ទពង្ស . CHANDRAPONG 007 - December 31, 2008

[…] [1]. បុណ្យ​ខួប​​គំរប់​ ៥០​ឆ្នាំ​នៃ​ផ្ទះ… […]


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: