jump to navigation

Abhisit’s cabinet members announced December 21, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ.
trackback

Abhisit ប្រកាស​ឲ្យ​ដឹង​ពី​សមាសភាព​រដ្ឋាភិបាល​ថ្មី

ដោយ សៀក សារិន

លោក​នាយករដ្ឋមន្ត្រីថៃថ្មី​ Abhisit Vejjajiva​ បាន​ប្រកាស​ឲ្យដឹង​កាល​ពី​ថ្ងៃសៅរ៍ម្សិលមិញ​អំពី​សមាសភាព​នៃ​រដ្ឋាភិបាល​ថៃ។ រដ្ឋាភិបាល​ថៃ​ថ្មី​ដែល​បាន​កំណត់​កម្មវត្ថុ​ធ្វើ​ការ​ជម្រុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ចហើយនិងការផ្សះផ្សាបង្រូមបង្រូមជាតិ។ ក៏ប៉ុន្តែ​សមាសភាព​នៃ​រដ្ឋាភិបាល​ថៃថ្មី​នេះ​បានទទួល​រងការ​ទិតៀន​យ៉ាង​ខ្លាំង។

gvt-house-cleaning

យុទ្ធនាការ​បោស​សំអាត​វិមាន​រដ្ឋាភិបាល​ថៃ ដើម្បី​ទទួល​គណៈ​រដ្ឋមន្រ្តី​ថ្មី ក្រោយ​ពី​វិមាន​នេះ​ត្រូវកាន់​កាប់​ដោយ​ពួក​អាវ​លឿង​អស់​ជា​ច្រើន​សប្តាហ៍ (រូបថត៖ Reuters)

សមាសភាព​នៃ​រដ្ឋាភិបាលថៃ​ដែលបាន​ទទួល​ការ​យល់ព្រម​ពី​ព្រះមហាក្សត្រ​ថៃ​កាល​ពី​ថ្ងៃ​សៅរ៍ម្សិល​​មិញ​​ គេ​កត់សំគាល់​ឃើញមាន​លោក​ Korn Chatikavanij​ កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ លោក​ Korn Chatikavanij​ ដែល​ធ្លាប់​ធ្វើការ​នៅក្នុង​ធនាគារ​ពាណិជ្ជកម្ម JP Morgan Chase។ ដូច​លោក​នាយករដ្ឋមន្ត្រីថៃ​ដែរ​​ លោក​ Korn Chatikavanij ​មាន​អាយុ​៤៤​ឆ្នាំ​ បានសិក្សានៅ​មហាវិទ្យាល័យ​អង់គ្លេស​ដ៏​ល្បីឈ្មោះ​ Oxford ​ហើយ​ចេញពី​ត្រកូល​គហបតីដូច​លោក​ Abhisit Vejajjiva ។

ចំណែក​ឯ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​វិញ​ ឈ្មោះ​ Kasit Piromya​ លោក​មាន​អាយុ​៦៤ឆ្នាំ​ បានទទួល​សញ្ញាបត្រចេញពី​មហាវិទ្យាល័យ​អាមេរិកាំង​ឈ្មោះ​ Georgetown​ លោក​ធ្លាប់​ជា​ឯកអគ្គរាជទូតថៃប្រចាំ​ប្រទេស​អាល្លឺម៉ង់ ប្រទេស​ជប៉ុន​ និង​ប្រចាំ​សហរដ្ឋអាមេរិក​​។ អ្នកជាតិនិយមថៃ​ដ៏មោះមុត​រូបនេះ​ នឹង​ត្រូវ​មាន​ភារកិច្ច​ផងទៀត​រៀប​ចំ​ទទួល​ជំនួបកំពូល​ ASEAN នៅ​ខែ​មករា​ឬ​ខែកុម្ភះ​ខាង​មុខ​នេះ​។​ ការ​តែង​តាំង​លោក​ Kasit Piromya ​ឲ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួងការបរទេស​នេះ​ បានត្រូវ​គេ​ទិតៀន​យ៉ាង​ខ្លាំង​ ដោយ​ហេតុ​ថា​លោក​ Kasit Piromya ​ជាអ្នក​បាន​គាំទ្រ​បាតុករដែល​បាន​កាន់កាប់​ព្រលានយន្តហោះ​អន្តរជាតិនៅទីក្រុង​បាងកកនៅ​ចុង​ខែ​វិច្ឆិកាកន្លងទៅ។

រីឯ​រដ្ឋមន្ត្រី​នៃក្រសួង​ឯទៀតៗ បានត្រូវ​គេ​ទិតៀន​ថា​ជារដ្ឋមន្ត្រី​ខ្វះ​ការពិសោធន៍។

មជ្ឈដ្ឋានពាណិជ្ជករ​និង​ឧស្សាហករ​ថៃ​បាន​សំដែង​ឲ្យ​ដឹង​ពី​ការខក​ចិត្តរបស់ពួកគេ ពាក់ព័ន្ធ​នឹង​ការតែង​តាំង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មនិង​ក្រសួង​ពាណិជ្ជកម្ម។​ សភាពាណិជ្ជកម្មថៃ​វិញ  គេ​បាន​ថ្លែង​ឲ្យ​ដឹង​ពី​ការ​បារម្ភ​របស់​គេ​ដោយហេតុ​តែ​កង្វះ​ការពិសោធន៍​របស់​រដ្ឋមន្ត្រី​ថ្មីៗមួយចំនួន។ បញ្ហាមួយទៀត​គឺ​ការតែង​តាំង​លោក​អតីត​មេបញ្ជាការ​នៃ​កង​កម្លាំង​យោធា​ថៃ​ឲ្យ​ឡើង​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បានត្រូវគេ​រិះគន់ថា​ពួក​អ្នក​ប្រជាធិបតេយ្យបានទទួល​ការ​គាំទ្រពី​សំណាក់​យោធា​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថៃថ្មីនេះ។

ក៏ប៉ុន្តែ លោក​ Abhisit vejjajiva​ បាន​ថ្លែង​បញ្ជាក់ឲ្យ​ដឹង​ជាមុន​ថា​ លោក​នឹង​ពុំរួញរាឡើយ​នឹង​ធ្វើការ​សើរើកែប្រែ​សមាសភាព​រដ្ឋភិបាល បើ​ប្រសិន​ជា​រដ្ឋមន្ត្រីណា​ធ្វើ​ការ​ពុំបានលទ្ធផល​ល្អ។ លោក ​Abhisit Vejjajiva ដែលបាន​តាំង​ខ្លួន​ជានាយករដ្ឋមន្ត្រីបង្រួបបង្រួមជាតិ បាន​បែង​ចែក​មុខ​តំណែង​ដូច​គ្រោង​ទុក ពោល​គឺ​៣៥តំណែង​បាន​ត្រូវ​បែងចែក​រវាង​គណបក្ស​ដែលបានគាំទ្រ​រដ្ឋាភិបាលចម្រុះ។ ១៧តំណែង​បាន​ទៅ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​ Abhisit Vejjajiva ដែលក្នុង​នោះ​មាន​ក្រសួង​ហិរញ្ញវត្ថុ​ ក្រសួង​សិក្សាធិការ និង​ក្រសួង​ការបរទេស​។ ក៏ប៉ុន្តែទោះបីជា​ ក្រសួង​ទាំង​ប៉ុន្មានខាងលើនេះ មាន​សារៈសំខាន់​ក៏ដោយ ក៏ក្រសួង​ទាំង​នោះ​ ពុំ​មែន​ជា​ក្រសួង​មាន​ចំណុច​យុទ្ធសាស្ត្រសំខាន់ឡើយ​។

សមាសភាពនៃរដ្ឋាភិបាលថៃថ្មីមាន​ដូច​តទៅ ៖

នាយករដ្ឋមន្ត្រី​                       ​លោក​ Abhisit Vejjajiva
ឧបនាយករដ្ឋមន្ត្រី                  លោក​ Suthep Thaugsuban លោក​ Korbsak Sabhavasu លោក Sanan Kachornprasat

រដ្ឋមន្ត្រីក្រសួង​ការពារជាតិ       លោក​ Prawit Wongsuwon
​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ           លោក​ Korn Chatikavanij
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​      ​​  លោក​ Kasit Piromya
រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍  ​​ ​     លោក​ Chumpol Silpa-archa
​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍសង្គមកិច្ច លោក​​ Witoon Nambutr
រដ្ឋមន្ត្រីក្រសួង​កសិកម្ម             លោក Thira Wongsamut
​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​           លោក​ Sopon Zarum
រដ្ឋមន្ត្រី​ក្រសួង​ធនធានធម្មជាតិ​  លោក​ Suvit Khunkitti
រដ្ឋមន្ត្រី​ក្រសួង​ពត៌មាន​              លោក​ Ranongruk Suwanchawee
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​         លោក​ Pornthiwa Nakasai
​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​             លោក​ Wannarat Charnukul
​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​              លោក  Chavarat Chavirakul
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​              លោក Pirapan salirathavibhaga
រដ្ឋមន្ត្រីក្រសួង​ការងារ​               លោក​​​​​​ Phaitoon Kaeothong
រដ្ឋមន្ត្រីក្រសួង​វប្បធម៌               លោក​ Teera Slukpetch
រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រនិង​បច្ចេកទេស​  ​លោក​ Kalaya Sphonpanich
​រដ្ឋមន្ត្រី​ក្រសួង​សិក្សាធិការ         លោក​ Jurin Laksanawisit
រដ្ឋមន្ត្រីក្រសួង​សុខាភិបាល        លោក​ Witthaya Keawparadai
រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​        លោក​ Charnchai Chairungruang

សូមគូស​បញ្ជាក់ថា​ លោក​នាយករដ្ឋមន្ត្រី​ Abhsit Vejjajiva ​បាន​សន្យាថា​ លោក​នឹង​ខិតខំ​ព្យាបាល​មុខ​របួស​ដ៏ធំដែលបន្សល់ទុកឲ្យ​ដោយ​វិបត្តិ​នយោបាយថៃ​ ហើយ​លោក​នឹង​ខិតខំ​ប្រឹងប្រែងផងទៀត​ជម្រុញ​ឲ្យ​មាន​ការ​អភិវឌ្ឃន៍សកម្មភាពសេដ្ឋកិច្ចថៃ ធ្វើយ៉ាង​ណា​ឲ្យ​ចៀសផុត​ពី​ជ្រោះ​វិបត្តិ៕​

Source: http://www.rfi.fr/actukm/articles/108/article_523.asp

Related link: http://news.yahoo.com/s/ap/20081220/ap_on_re_as/as_thailand_cabinet_glance_1

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: