jump to navigation

អនុស្សាវរីយ៍​ជូរ​ចត់​នៅ​លីបង់​នៅ​តែ​តាម​លង​អ៊ីស្រាអែល January 6, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Politics.
Tags: , ,
trackback

ដោយ សេង  ឌីណា

បរាជ័យ កាល​ពី​សង្រ្គាម​នៅ​លីបង់ ឆ្នាំ​២០០៦ គឺ​ជា​បទ​ពិសោធន៍​ដ៏​ជូរចត់​មួយ​​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល ហើយ​ក៏​ជា​មេរៀន​មួយ​ដែរ​​​សម្រាប់​ឧត្តមសេនីយ៍​​យោធា​អ៊ីស្រាអែល។

smoke_gaza_281208_reuters_432

យន្តហោះ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​លើ​ចម្រៀក​ដី​ Gaza ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ Hamas ថ្ងៃ​ទី​២៧ ធ្នូ ២០០៨ (រូបថត៖ Reuters)

អ៊ីស្រាអែល​លើក​ឡើង​ថា ប្រតិបត្តិការ​យោធា​លើ​ Gaza នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ បញ្ឈប់​ការ​បាញ់​ផ្លោង​ Roquettes ពី​សំណាក់​ពួក Hamas។ ប៉ុន្តែ យើង​ធ្លាប់​បាន​ឃើញ​ហើយ​ថា ប្រតិបត្តិការ​យោធា​មិនអាច​បញ្ឈប់​ការ​បាញ់​ផ្លោង​ Roquette នេះ​បានទេ។ ជាក់​ស្តែង កាល​ពី​ឆ្នាំ​២០០៦ ពេល​ដែល​អ៊ីស្រាអែល​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​ទាំង​តាម​ផ្លូវ​អាកាស និង​ផ្លូវ​គោក នៅ​លីបង់​ ពួក Hezbollah នៅ​តែ​អាច​បាញ់​ផ្លោង Roquettes មក​លើ​អ៊ីស្រាអែល​​បាន​មួយ​ថ្ងៃ​រាប់​រយ​គ្រាប់។ ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែ​ល នៅ​លីបង់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​បរាជ័យ​ដ៏​ធ្ងន់​ធ្ងរ​មួយ​របស់​អ៊ីស្រាអែល។ បរាជ័យ​នេះ​បាន​បណ្តាល​ឲ្យ​រដ្ឋាភិបាល​លោក Olmert បាត់បង់​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។

បរាជ័យ​នៅ​លីបង់​ជា​មេរៀន​នៅ Gaza

​ព្រោះ​តែ​មេរៀន​ជូរ​ចត់​នៅ​លីបង់​នេះ​ហើយ ​បាន​ជា​​នៅពេល​នេះ អ៊ីស្រាអែល​ប្តេជ្ញា​ថា ​ធ្វើ​យ៉ាង​ណា​​បញ្ឈប់ ឬ​យ៉ាង​ហោចណាស់​កាត់​បន្ថយ​ការ​បាញ់​ផ្លោង​ Roquettes ពី​សំណាក់​ពួក Hamas ឲ្យ​បាន​ ដើម្បី​កុំ​ឲ្យ​បរាជ័យ​ជា​លើក​ទី​ពីរ​ទៀត។

បើ​យើង​មើល​ពី​យុទ្ធសាស្រ្ត​ទ័ព​វិញ ​អ៊ីស្រាអែល​ដក​ពិសោធន៍​ពី​សង្រ្គាម​លីបង់​ច្រើន។ កាល​ពី​សង្រ្គាម​នៅ​លីបង់ អ៊ីស្រាអែល​មិន​បាន​​រៀប​ចំ​ផែនការណ៍​​​ឲ្យ​បាន​ស្រួល​បួល​ជា​មុន​នោះ​​ទេ ដោយ​អាង​តែ​ខ្លួន​ឯង​មាន​កងទ័ព​ខ្លាំង​ ស្មាន​តែ​អាច​យក​ឈ្នះ​លើ​ពួក Hezbollah បាន​ស្រួលៗ។ ប៉ុន្តែ ចូល​ដល់​សមរភូមិ ទើប​អ៊ីស្រាអែល​ភ្ញាក់​ខ្លួន! ពួក Hezbollah ប្រើ​យុទ្ធសាស្រ្ត​ទ័ព​ព្រៃ អត់​មាន​ចេញ​មុខ​មក​តទល់​ជា​មួយ​ទាហាន​អ៊ីស្រាអែល​ទេ។ ពួក​នេះ​លាក់​ខ្លួន​រហូត ចាំ​តែ​វាយ​ឆ្មក់​។ យន្តហោះ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែក​មិន​ត្រូវ​ពួក Hezbollah ​​ត្រូវ​តែ​ជន​ស៊ីវិល​ទៅ​វិញ បណ្តាល​ឲ្យ​មាន​ការរិះគន់​ពី​គ្រប់​ទិសទី។

ប្រតិបត្តិការ​សម្ងាត់ និង​ពោរពេញ​ដោយ​ល្បិច​កល

Hamas ។ ប្រតិបត្តិការ​ទម្លាក់​គ្រាប់​បែក​​លើ​ Gaza ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​នេះ។ ប៉ុន្តែ មុន​ហ្នឹង​​ប៉ុន្មាន​ថ្ងៃ អ៊ីស្រាអែល​ព្យាយាម​បញ្ឆោត​ពួក Hamas ឲ្យ​យល់​ថា អ៊ីស្រាអែល​នៅ​មិន​ទាន់​ប្រុង​ប្រៀប​ខ្លួន​ ដើម្បី​បើក​ប្រតិបត្តិការ​យោធា​ទេ។

 

លើក​នេះ​យើង​ឃើញ​ថា អ៊ីស្រាអែល​បាន​ប្រើ​ល្បិច​កល បញ្ឆោត​ពួក

នៅ​ថ្ងៃ​ព្រហស្បតិ៍​ មន្រ្តី​រដ្ឋាភិបាលអ៊ីស្រាអែល​​ប្រកាស​ថា គណៈ​រដ្ឋមន្រ្តី​​នឹង​ប្រជុំ​ ​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​សម្រេច​ថា​តើ​ត្រូវ​​វាយ​ប្រហារ​​លើ​ Gaza ឬ​ក៏អត់។ នៅ​ថ្ងៃ​សុក្រ អ៊ីស្រាអែល​ថែម​ទាំង​​បាន​បើក​​ច្រក​ព្រំដែន​ Gaza ទៀត ធ្វើ​ឲ្យ​ពួក Hamas គិត​ថា អ៊ីស្រាអែល​នៅ​មិន​ទាន់​សម្រេច​វាយប្រហារ​លើ​ Gaza ទេ។ ណា​មួយ​មិន​នឹក​ស្មាន​ថា អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​យោធា នៅ​ថ្ងៃ​សៅរ៍​ផង​ទេ ព្រោះ​​ថ្ងៃ​សៅរ៍​​ជា​ថ្ងៃ​សម្រាក​របស់​អ៊ីស្រាអែល។ ធម្មតា​ជន​ជាតិ​អ៊ីស្រាអែល​​តម​អត់​ធ្វើ​អី​ទាំង​អស់​នៅ​ថ្ងៃ​សៅរ៍។

ហេតុ​ដូច​នេះ​​ហើយ ​បាន​ជា​កាល​ពី​ថ្ងៃ​សៅរ៍​ ​​ពួក Hamas អត់​​មាន​​បាន​ប្រុង​ប្រៀប​រត់​ទៅ​លាក់​ខ្លួន​ទេ គឺ​នាំ​គ្នា​ទៅ​ធ្វើ​ការ​ជា​​ធម្មតា។ នៅ​ពេល​យន្ត​ហោះ​អ៊ីស្រាអែល​ទៅ​ទម្លាក់​គ្រាប់​បែក​ ពួក​ Hamas នៅ​ពេញ​​កន្លែង​ធ្វើការ។ នៅ​ស្ថានីយ៍​ប៉ូលិស​មួយ​កន្លែង ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​ កាល​ពី​ថ្ងៃ​សៅរ៍ ពួក​ Hamas កំពុង​តែ​បើក​ធ្វើ​​ពិធី​អបអរ​សាទរ​ការ​បញ្ចប់​ការ​ហ្វឹកហ្វឺន​របស់​ប៉ូលិស Hamas ដោយ​គ្មាន​ដឹង​មុន​ថា អ៊ីស្រាអែល​មក​ទម្លាក់​គ្រាប់​បែក​នោះ​ទេ។

ម្យ៉ាង​ទៀត យើង​ឃើញថា អ៊ីស្រាអែល​ដឹង​ទីតាំង​ពួក Hamas ច្បាស់ណាស់ ថា​ពួក​នេះ​​អាច​នៅ​លាក់​ខ្លួន​កន្លែង​ណា​ខ្លះ។ សូម្បី​តែ​ផ្លូវ​ក្រោម​ដី​ដែល​ពួក Hamas សង់ ដើម្បី​នាំ​អាវុធ​ចូល​ក្នុង​ Gaza ក៏​អ៊ីស្រាអែល​ដឹង​កន្លែង ហើយ​ទម្លាក់​គ្រាប់​បែក​កម្ទេច​អស់​មិន​តិច​ដែរ។ នេះ​មាន​ន័យ​ថា អ៊ីស្រាអែល​​រៀបចំ​ផែនការ​វាយប្រហារ​លើ​ Hamas ​នេះ រាប់​ខែ​ហើយ មិន​មែន​ទើប​តែ​នឹក​ឃើញ​ធ្វើ ដូច​កាល​ពី​ឆ្នាំ​២០០៦ នៅ​លី​បង់​ទេ។

ស្លាប់​ជន​ស៊ីវិល​តិច ជៀស​វាង​ការ​រិះគន់

នៅ​ក្នុង​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​មក​ទល់​នឹង​ពេល​នេះ ទាហាន​អ៊ីស្រាអែល​មិន​ទាន់​មាន​អ្នក​ស្លាប់​នៅ​ឡើយ​ទេ។ ចំណែក​ខាង​ប៉ាឡេស្ទីន​វិញ ក្នុង​ចំណោម​អ្នក​ស្លាប់ ជិត​៣៨០​នាក់ មាន​ដល់​ទៅ​ជាង​៣០០​នាក់ ជា​ក្រុម​ប្រដាប់​អាវុធ Hamas ជន​ស៊ីវិល​មាន​តែ​ប្រមាណ​ជាង​៦០​នាក់​តែប៉ុណ្ណោះ ដែល​​អាច​រាប់​ថា​ជា​ជោគជ័យ​របស់​អ៊ីស្រាអែល។ ការ​ស្លាប់​ជន​ស៊ិវិល​តិចតួច​ធ្វើ​ឲ្យ​អ៊ីស្រាអែល​មិន​សូវ​មាន​គេ​រិះគន់​ច្រើន។

ទោះ​ជាយ៉ាង​ណា មក​ត្រឹម​ដំណាក់​កាល​នេះ គេ​នៅ​មិនទាន់​អាច​និយាយ​បាន​ថា អ៊ីស្រាអែល​នឹង​ទទួល​ជោគ​ជ័យ​នៅ Gaza ឬ​ក៏​អត់​នោះ​ទេ។ កាល​ពី​នៅ​លីបង់ ឆ្នាំ​២០០៦ ប៉ុន្មាន​ថ្ងៃ​ដំបូង ក៏​មើល​ទៅ​ហាក់​ដូចជា​អ៊ីស្រាអែល​នឹង​ទទួល​ជោគជ័យ​ដែរ។

នៅ​ពេល​នេះ កងទ័ព​អ៊ីស្រាអែល​ក៏​កំពុង​តែ​​បង្កើន​​ត្រៀម​ជើង​ការ​ខ្លាំង​ដែរ នៅ​ព្រំដែន​ប៉ែក​ខាង​ជើង​ជាប់​នឹង​លីបង់ ដោយ​ខ្លាច​ក្រែង​ពួក Hezbollah ចូល​មក​ជួយ​ពួក Hamas៕

ប្រភព: http://www.rfi.fr/actukm/articles/108/article_614.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: