jump to navigation

ពិធីស្បថចូលកាន់តំណែងរបស់ Obama January 21, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ.
Tags:
trackback

“I do solemnly swear (or affirm) that I will faithfully execute the office of President of the United States, and will to the best of my ability, preserve, protect and defend the Constitution of the United States.”

ដោយ សេង  ឌីណា

ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​មនុស្ស​រាប់​សិបលាន​នាក់​ ទាំង​នៅ​អាមេរិក​ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត នៅ​លើ​ពិភពលោក​​ទន្ទឹង​រង់​ចាំ គឺ​​​ជា​ថ្ងៃ​ដែល​ប្រធានាធិបតី​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត​នឹង​ស្បថ​ចូល​កាន់​តំណែង។

inauguration_capitol_200109_reuters_432

វិមាន​ Capitol កន្លែង​ដែល​លោក Barack Obama ស្បថ​ចូល​កាន់​តំណែង
(រូបថត៖ Reuters)

លោក Barack Obama លើក​ដៃ​ស្បថ​ចូល​កាន់​តំណែង​ គឺ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់ ម៉ោង​នៅ​ Washington ត្រូវ​នឹង​ម៉ោង ១២​​កណ្តាល​អធ្រាត ថ្ងៃ​អង្គារ​​នេះ ម៉ោង​នៅ​ប្រទេស​កម្ពុជា។ គឺ​រដ្ឋធម្មនុញ្ញ​អាមេរិក​ដែល​កំណត់​ម៉ោង​នេះ។ ក៏​ប៉ុន្តែ មុន​នឹង​ដល់​ពេល​លើក​ដៃ​ស្បថ​នេះ ជា​ទំនៀម​ទម្លាប់​ មាន​កម្មវិធី​ច្រើន​ទៀត។

​ម៉ោង​៩:​៥៥​​ព្រឹក​ (ត្រូវ​ជា​ម៉ោង​៩:​៥៥​​ល្ងាច ម៉ោង​នៅ​ភ្នំពេញ)៖ លោក Obama និង​ភរិយា​ នឹង​មក​ដល់​សេតវិមាន ហើយ​លោក​ប៊ូស និង​ភរិយា​ចេញ​មកទទួល។ ក្រោយ​ពី​ទទួល​ទាន​​កាហ្វេ​ជា​មួយ​គ្នា​ហើយ លោក​ប៊ូស និង​លោកអូបាម៉ា​នឹង​ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​សេតវិមាន ទៅ​វិមាន​កាពីតូល កន្លែង​ប្រារព្ធពិធី​ស្បថ។

ម៉ោង១១:​៣០​៖ លោក​ Barack Obama និង​លោក Joe Biden នឹង​មក​ដល់​វិមាន​កាពីតូល។ លោក Joe Biden ដែល​ជា​អនុប្រធានាធិបតី​ នឹង​ត្រូវ​ស្បថ​មុន​លោក​អូបាម៉ា។

ម៉ោង១២:០០៖ ​លោក ​Barack Obama ប្រធានាធិបតី​ទី​៤៤ នៃ​សហរដ្ឋ​អាមេរិក និង​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី​មួយ ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក នឹង​​ស្បថ​ចូល​កាន់​តំណែង​ ដោយ​ដៃ​ម្ខាង​ដាក់​លើ​គម្ពីរ​ Bible ដៃ​ម្ខាង​ទៀត​លើក​ស្បថ​​ តាម​ពាក្យ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

គួរ​រំលឹក​ថា រដ្ឋធម្មនុញ្ញ​​អាមេរិក​មិន​​​មាន​កំណត់​ថា ប្រធានាធិបតី​​ត្រូវ​តែ​ស្បថ​ដាក់​ដៃ​លើ​គម្ពីរ Bible នោះ​ទេ គឺ​វា​អាស្រ័យ​លើ​ប្រធានាធិបតី​នីមួយៗ​ជា​អ្នក​សម្រេច​ខ្លួន​ឯង មាន​គម្ពីរ​ក៏​បាន មិន​មាន​​ក៏​បាន ធ្វើ​ម៉េច​ឲ្យ​តែ​បាន​​ស្បថ។ សូម្បី​​តែ​ទី​កន្លែង​ស្បថ​ក៏​មិន​មាន​កំណត់​ថា​ត្រូវ​តែ​ធ្វើ​កន្លែង​ណា​ដែរ។

កន្លង​មក​យើង​ឃើញ​ថា មាន​ប្រធានាធិប​តី​ខ្លះ​ស្បថ​ដោយ​មិន​មាន​​ប្រើ​គម្ពីរ​ Bible នោះ​ទេ ដូច​ជា Theodore Roosevelt (ឆ្នាំ​១៩០១) ស្បថ​លើក​តែ​ដៃ​ឡើង​លើ​ ដោយ​មិន​មាន​គម្ពីរ​អ្វី​ទាំង​អស់។ John Adam (១៨២៥) ស្បថ​​ដាក់​ដៃ​លើ​រដ្ឋធម្មនុញ្ញ។

លោក​ Georges Bush (១៩៨៩) ស្បថ​ដក់​ដៃ​លើ​គម្ពីរ​ដល់​ទៅ​ពីរ គឺ​មួយ​ជា​គម្ពីរ​ដែល​ Georges Washington ធ្លាប់​ប្រើ​ ដើម្បី​ស្បថ និង​មួយ​ទៀត ជា​គម្ពីរ​ប្រចាំ​គ្រួសារ។

ចំណែក​លោក ​Barack Obama វិញ បាន​​ជ្រើស​រើស​យក​គម្ពីររបស់​​លោក Abraham Lincoln (១៨៦១) យក​មក​ស្បថ។ ​អ្នក​ដែល​នឹង​ទទួល​សម្បថ​របស់​លោក​អូបាម៉ា គឺ​​​ប្រធាន​តុលាការ​កំពូល។ អ្នក​ទទួល​សម្បថ​នេះ​ ក៏ធ្វើ​តាម​ទម្លាប់​ដែរ។ រដ្ឋធម្មនុញ្ញ​មិន​បាន​កំណត់​ថា​ត្រូវ​តែ​ប្រធាន​តុលាការ​កំពូលនោះ​ទេ។

ស្បថ​រួច​ភ្លាម លោក​អូ​បាម៉ា​នឹង​ថ្លែង​សុន្ទរកថា​​លើក​ទី​មួយ​ ក្នុង​ឋានៈ​ជា​ប្រធានាធិបតី។ សុន្ទរកថា​នេះ​នឹង​​មិន​វែង​ប៉ុន្មាន​​ទេ គឺ​តែ​ប្រមាណ​ជា​១៥​នាទី​ប៉ុណ្ណោះ។

ម៉ោង​១២ : ៤០៖ ​ពិធី​ជូន​ដំណើរ​លោក​ Bush ដែល​ពេល​នោះ​នឹង​ក្លាយ​ទៅ​ជា​អតីត​ប្រធានាធិបតី និង​លោក Dick Cheney អតីត​អនុប្រធានាធិបតី​។

ម៉ោង១:០០៖ លោក ​Obama នឹង​ទៅ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ នៅ​ក្នុង​វិមាន​កាពីតូល។

ម៉ោង​២:២០​នាទី៖ លោក Barack Obama ប្រធានាធិបតី​ទី​៤៤ ​​នៃ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ការ​ត្រួត​ពល។

​ម៉ោង​២:​៣០​៖ ក្បួន​ព្យុហយាត្រា​យោធា​នឹង​ចាប់​ចេញ​ដំណើរ​ពី​វិមាន​កាពីតូល​ តាម​បណ្តោយ​វិថី Pennsylvania Avenue កាត់​តាម​ពី​មុខ​សេតវិមាន។

road_fly_parade432

លោក​ Obama នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ក្បួន​ព្យុហយាត្រា​​ពី Capitol ទៅ​សេតវិមាន

ម៉ោង​៥:​០០៖ ក្រោយ​ពី​ក្បួន​ព្យុហយាត្រា​យោធា​​បាន​ចប់​សព្វ​គ្រប់ លោក​ Obama នឹង​ធ្វើ​ដំណើរ​ចូល​ទៅ​សេតវិមាន ដែល​ពេល​នោះ​ក្លាយ​ជា​ជា​ផ្ទះ​របស់​គាត់ជា​ផ្លូវការ។

​ម៉ោង​៧:​០០៖ លោក Barack Obama និង​ជំទាវ​ទី​មួយ Michelle Obama នឹង​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ រាំរែក​មួយ ដែល​រៀប​ចំ​សម្រាប់​ប្រធានាធិបតីថ្មី។

នៅ​ព្រឹក​ឡើង លោក Obama នឹង​ភ្ញាក់​ឡើង នៅ​ក្នុង​សេតវិមាន ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ទី​៤៤ នៃ​​សហរដ្ឋ​អាមេរិក គឺ​ជា​មនុស្ស​ដែល​មាន​អំណាច​ខ្លាំង​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក។ រដ្ឋាភិបាល Obama គឺជា​រដ្ឋាភិបាល​ដែល​នឹង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ស្មុគស្មាញ​​គ្រប់​ជំពូក​ ទាំង​​វិបត្តិ​សេដ្ឋកិច្ច​ ទាំង​វិបត្តិ​នៅ​ដើម​បូព៌ា និង​សង្រ្គាម​នៅ​អៀរ៉ាក់ និង​អាហ្វហ្កានីស្តង់។ ​ហើយ​រដ្ឋាភិបាល Obama គឺ​​ជា​រដ្ឋាភិបាល​ដែល​មនុស្ស​ជា​ច្រើន​ផ្តល់​ការទុក​ចិត្ត​ និង​មាន​ក្តី​សង្ឃឹម​យ៉ាង​ធំធេង​ថា​នឹង​អាច​កែប្រែ​មុខមាត់​សហរដ្ឋ​អាមេរិក។ Barack Obama ទទួល​បាន​នូវ​ការ​គាំទ្រ​ជិត​៩០% ពី​ពលរដ្ឋ​អាមេរិក ដែល​នេះ​ជា​ប្រជាប្រិយភាព​កម្រិត​ខ្ពស់​បំផុត ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។ ក៏ប៉ុន្តែ តើ​​រាត្រី​ច័ន្ទ​ទឹក​ឃ្មុំ​របស់​ប្រធានាធិបតី​ថ្មីថ្មោង​នេះ​នឹង​មាន​រយៈពេល​ប៉ុន្មាន?

ប្រភព៖​http://www.rfi.fr/actukm/articles/109/article_812.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: