jump to navigation

Who is Barack Obama? January 21, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, International.
trackback

resultat_elections_americaines_624

Biography Barack Obama

តើលោកBarack Obama ជាអ្នកណា?

ដោយ គួច គន្ធារ៉ា

អាយុ​៤៧​ឆ្នាំ លោក Barack Obama បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​លើក​ទី​៤៤ និង​ជា​ប្រធានាធិបតី​លើក​ទី​១​ដែល​មាន​សម្បុរ​ពណ៌​ខ្មៅ។ លោក Barack Obama បាន​ចាប់​ផ្តើម​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អាមរិកំាង​ដំបូង​កាល​ពី​ឆ្នំា​២០០៤ ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​រដ្ឋ Illinois។ រយៈពេល​តែ​៤​ឆ្នំា មាគ៌ា​នយោបាយ​ដ៏​អស្ចារ្យ​របស់​លោក Barack Obama ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា បាន​ជំរុញ​ឲ្យ​លោក​ក្លាយ​ទៅ​ជា​បេក្ខជន​ប្រធានាធិបតី​ដំណាង​គណបក្ស​ប្រជាធិបតេយ្យ រហូត​ដល់​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​លើក​ទី​៤៤​នៅ​ពេល​នេះ។

មាន​ឈ្មោះ​ពេញ Barack Hussein Obama លោក Barack Obama កើត​នៅ​ថ្ងៃ​ទី​០៤ សីហា ឆ្នំា​១៩៦១ នៅ​ក្នុង​ទី​ក្រុង Honolulu នៃ​រដ្ឋ Hawaï ។ លោក Barack Obama បាន​ចាប់​កំណើត​នៅ​ក្នុង​ត្រកូល​គ្រួសារ​មួយ ដែល​មាន​ឪពុក​សម្បុរ​ពណ៌​ខ្មៅ​ជា​ជនជាតិ Kenya និង​ម្តាយ​សម្បុរ​ពណ៌​ស​ជា​ជនជាតិ​អាមេរិកំាង​មក​ពី​រដ្ឋ Kansas។

ក្នុង​ឆ្នំា​១៩៦៣ ពោល​គឺ​នៅ​ពេល​លោក Obama មាន​អាយុ​៣​ឆ្នំា ឪពុក-ម្តាយ​របស់​លោក​បាន​លែង​លះ​គ្នា និង​ដែល​កាល​ណោះ លោក Obama ត្រូវ​បាន​ម្តាយ​សំរេច​យក​ទៅ​តាម​ជា​មួយ​ទៅ​រស់​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​អស់​រយៈពេល​៤​ឆ្នំា គឺ​ពី​ឆ្នំា​១៩៦៧ ដល់​ឆ្នំា​១៩៧១។ បន្ទាប់​មក ម្តាយ​ក៏​បាន​សំរេច​បញ្ជូន​កូន Obama ឲ្យ​ត្រលប់​ទៅ​រស់​នៅ​ជា​មួយ​ជីដូន​ខាង​ឪពុក​នៅ​ក្នុង​រដ្ឋ Hawaï វិញ។ ពេញ​មួយ​ជីវិត​កុមារភាព លោក Obama ត្រូវ​បាន​ជីដូន និង​មាតា​ជា​អ្នក​បីបាច់​ថែ​រក្សា ដោយ​បាន​បញ្ជូន​លោក​ឲ្យ​ទៅ​សិក្សា​នៅ​វិទ្យាល័យ និងសាកល​វិទ្យាល័យ​ដ៏​សំខាន់ៗ​របស់​អាមេរិក។

មាន​សញ្ញាប័ត្រ​ខាង​វិទ្យាសាស្រ្ត​នយោបាយ និង​ខាង​ច្បាប់​ចេញ​ពី​មហា​វិទ្យាល័យ Harvard លោក Obama បាន​ផ្តើម​ជីវិត​ការងារ​ក្នុង​នាម​ជា​មេធាវី​នៅ​ក្នុង​ទីក្រុង Chicago។ គឺ​នៅ​ទី​នោះ​ហើយ ដែល​លោក​Obama បាន​ចាប់​ចិត្ត​ស្នេហា​លើ​លោក​ស្រី Michelle Robinson ជា​មេធាវី​ដូច​គ្នា និង​បន្ទាប់​មក គូស្វាមី ភរិយា Obama ក៏​ចាប់​បង្កើត​ឡើង​រហូត​ដល់​ថ្ងៃ​នេះ មាន​បុត្រី​២​នាក់ ម្នាក់​អាយុ​១០​ឆ្នំា និង​ម្នាក់​ទៀត​មាន​អាយុ​៧​ឆ្នាំ។

លោក Obama បាន​ចាប់​ផ្តើម​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អាមេរិកំាង​ក្នុង​ឆ្នំា​១៩៩៦ នៅ​ពេល​ដែល​បាន​ជាប់​ឆ្នោត​ជា​ទីប្រឹក្សា​ក្នុង​សង្កាត់​តោកយ៉ាក​មួយ​នៅ​ទីក្រុង Chicago។ បន្ទាប់​មក​នៅ​ខែ​កក្កដា​ឆ្នាំ​២០០៤ លោក Obama ក៏​បាន​ក្លាយ​ទៅ​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ក្នុង​រដ្ឋ Illinois។ កេរ្ត៍ឈ្មោះ​របស់​លោក Obama ក៏​បាន​ចាប់​ផ្តើម​ល្បីល្បាញ​នៅ​ឆ្នាំ​២០០៤​នោះ តាម​រយៈ​សុន្ទរកថា​របស់​លោក​គំាទ្រ​បេក្ខជន​របស់​គណបក្ស​ប្រជាធិ​ប​តេយ្យ​តំណាង​ដោយ​លោក John Kerry ប្រឈម​មុខ​នឹង​បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ​តំណាង​ដោយ​លោក George WBush​នៅ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី។

៤​ឆ្នំា​ក្រោយ​មក ជោគជ័យ​របស់​លោក Obama ក៏​ផ្តើម​មាន​ជា​ហូរហែរ ដោយ​ផ្តើម​ដំបូង ជោគជ័យ​នៅ​ក្នុង​ការ​ប្រជែង​យក​បេក្ខភាព​ប្រធានាធិបតី​នៅ​ក្នុង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ប្រឈម​ជា​មួយ​លោកស្រី Hilary Clinton បន្ទាប់​មក​ទៀត គឺ​ជោគ​ជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​ឯង។

ថ្ងៃ​នេះ ពិត​ជា​គ្មាន​អ្នក​ណា​ម្នាក់​នឹក​ស្មាន​ដល់​ទាល់​តែ​សោះ ថា​មាន​អាយុ​៤៧​ឆ្នាំ កូន​កាត់​Barak Obama​រូប​នេះ​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​លើក​ទី​៤៤ និង​ជា​ប្រធានាធិបតី​លើក​ទី​១​ដែល​មាន​សម្បុរ​ពណ៌​ខ្មៅ នៅ​ប្រទេស​មួយ​ដែល​ប្រកាន់​ពូជ​សាសន៍ និង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​អំណាច​ជាង​គេ​នៅ​ក្នុង​ពិភពលោក។

ប្រភព៖​http://www.rfi.fr/actukm/articles/109/article_813.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: