jump to navigation

Obama’s Trip Through American History/ ពី Philadelphia ទៅ Washington៖ អូបាម៉ាធ្វើដំណើរឆ្លងកាត់ប្រវត្តិសាស្រ្តអាមេរិក January 23, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Politics.
Tags: ,
trackback

The Whistle Stop Tour

 

Following the same route that Abraham Lincoln rode 150 years ago, President Barack Obama, First Lady Michelle Obama, Vice President Joe Biden, and Dr. Jill Biden made their way to the inauguration on a whistle stop train tour that wove its way from Philadelphia through Delaware and Maryland on its way to Washington.

 

“To the children who hear the whistle of the train and dream of a better life — that’s who we’re fighting for. That’s who needs change,” President Obama said at one stop along the way. “And those are the stories that we will gather with us to Washington.”

 

Watch a short video of the tour now: 

ដោយ សេង  ឌីណា

 

ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​របស់​​លោក Barack Obama ពី​ទីក្រុង Philadelphia ទៅ​កាន់​រដ្ឋធានី Washington DC គឺ​ជា​និមិត្តរូប​​នៃ​ដំណើរ​ឆ្លង​កាត់​ប្រវត្តិ​សាស្រ្ត​អាមេរិក​ទាំង​មូល ចាប់​តាំង​ពី​អាមេរិក​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៧៧៦ រហូត​មក​ទល់​អាមេរិក​នា​សម័យ​កាល​បច្ចុប្បន្ន​នេះ។

យោង​តាម​រដ្ឋធម្មនុញ្ញ​អាមេរិក ការ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​ ត្រូវ​ធ្វើ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២០ មករា។ ក៏​ប៉ុន្តែ រដ្ឋ​ធម្មនុញ្ញ​មិន​បាន​កំណត់​ច្បាស់​លាស់​អំពី​ ​កម្មវិធី​ផ្លូវការ​ផ្សេង​ទៀត នៅ​មុន​ពេល​ស្បថ​ចូល​កាន់​តំណែង​នេះ​ទេ។ ពិធី​នេះ​ គឺ​អាស្រ័យ​លើ​ប្រធានាធិបតី​នីមួយៗ។

​ជា​ប្រពៃណី កាល​ពី​សម័យ​បុរាណ ​ប្រធានាធិបតី​​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​រដ្ឋធានី​ នៅ​មុន​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង ដើម្បី​ត្រៀម​ខ្លួន​ស្បថ ព្រោះថា អាមេរិក​ជា​ប្រទេស​ធំ។ ប្រធានាធិបតី​ជាប់​ឆ្នោត មិន​មែន​រស់​នៅ​រដ្ឋធានី​អាមេរិក​ទេ តែ​​មក​ពី​រដ្ឋ​ផ្សេងៗ ដែល​រដ្ឋ​​ខ្លះ​នៅ​រាប់​រយ​ ឬរហូត​ដល់​រាប់​ពាន់​គីឡូម៉ែត្រ ពីរដ្ឋធានី។ កាល​ពី​មុន​​ឆ្នាំ​១៩៣៣ ការ​ស្បថ​ចូល​កាន់​តំណែង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី៤ ខែមីនា ឯណោះ ដោយ​ទុក​ពេល​បួន​ខែ​​ សម្រាប់​ឲ្យ​ប្រធានាធិបតី​ថ្មី​ធ្វើ​ដំណើរ​ពី​រដ្ឋ​របស់​គាត់ ចូល​មក​រដ្ឋធានី​អាមេរិក ព្រោះ​ពេល​នោះ ការ​ធ្វើ​ដំណើរ​ត្រូវការ​ពេល​យូរ។ ហើយ​ជា​ទូ​ទៅ ប្រធានាធិបតី​ថ្មី​​ត្រូវ​មក​ដល់​រដ្ឋធានី​មុន​ថ្ងៃ​ស្បថ បី-បួន​ថ្ងៃ ដើម្បី​ត្រៀម​ខ្លួន។

ពេល​នេះ ជា​សម័យ​បច្ចេកវិទ្យា​ទំនើប មាន​យន្តហោះ​អាច​ធ្វើ​ដំណើរ​បាន​លឿន គេ​មិន​ចាំ​បាច់​ធ្វើ​​ដូច​កាល​ពី​​​មុន​ទេ។ ប្រធានាធិបតី​ថ្មី​អាមេរិក​សម័យ​ទំនើប​នេះ ចេញ​ចូល​ Washington មួយ​ថ្ងៃ​ពីរ-បី​ដង ក៏​បាន​ដែរ។ ប៉ុន្តែ លោក​អូបាម៉ា ចង់​​​ធ្វើ​តាម​ប្រពៃណី​ចាស់ ដោយ​ធ្វើ​ដំណើរ​តាម​រថភ្លើង​​ចេញ​ពី Philadelphia ​ចូល​ទៅ​ Washington កាល​ពី​យប់​មិញ។

យក​គំរូ​តាម​ Abraham Lincoln

សម្រាប់​លោក Barack Obama ដែល​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​អាមេរិក​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​នេះ ការ​ធ្វើ​ដំណើរ​​តាម​រថភ្លើង​ពី Philadelphia ចូល​មក​ Washington មាន​អត្ថន័យ​ធំធេង​​ណាស់!!!​ នេះ​គឺ​ជា​ការ​រំលឹក​ទៅ​ដល់​ប្រធានាធិបតី​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​អាមេរិក គឺ​លោក Abraham Lincoln។ លោក ​Obama ​តែង​តែ​បាន​ប្រកាស​ច្រើន​ដង​ហើយ​ថា Abraham Lincoln គឺ​ជា​ប្រធានាធិបតី​ដែល​លោក​ចង់​យក​គំរូ​តាម។

នៅ​ឆ្នាំ​១៩៦១ នៅ​ពេល​​បាន​ជាប់​​ជា​ប្រធានាធិបតី លោក Abraham Lincoln បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​​ចេញ​ពី Philadelphia កាត់​តាម Baltimore ចូល​មក​ Washington ដូច​គ្នា​បេះបិទ​នឹង​ដំណើរ​របស់​លោក​ Obama កាល​ពី​យប់​មិញ​នេះ​។ លោក​ Abraham Lincoln មក​ពី​គណបក្ស​សាធារណរដ្ឋ មិនមែន​មក​​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដូច​លោក Obama ទេ។ ប៉ុន្តែ ​លោក Lincoln ជា​អ្នក​ចេញ​មក​ពី​រដ្ឋ Illinois គឺ​ជា​អ្នក​ច្បាប់ បន្ទាប់​មក​​ជា​សមាជិក​សភា​រដ្ឋ​ Illinois មុន​នឹង​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ពោល​​គឺ​​មាន​ជីវិត​នយោ​បាយ​ស្រដៀង​គ្នា​នឹង​​លោក​ Obama ដែរ។

ក៏​ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត ដែល​លោក​ Obama​ ចង់​រំលឹក​​ដល់​លោក Lincoln នោះ មិន​មែន​នៅ​ត្រង់​​​ចំណុច​ស្រដៀង​គ្នា​នេះ​ទេ គឺ​ត្រង់​ថា លោក Abraham Lincoln នេះ​ហើយ ​ដែល​ បាន​លុបបំបាត់​​ទាសភាព លែង​ឲ្យ​ពួក​អាមេរិក​ស្បែក​ស​យក​ពួក​ស្បែក​ខ្មៅ​​មក​ធ្វើ​ជា​ទាសករ​ទៀត។ ការ​លុប​បំបាត់​ទាសភាព​នេះ បាន​ធ្វើ​ឲ្យ​អាមេរិក​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ស៊ីវិល​អស់​រយៈ​ពេល​ ៤ឆ្នាំ​ (១៨៦១-១៨៦៥)។ ដោយ​សារ​តែ​​ការ​លុប​បំបាត់​ទាសភាព​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​លោក Abraham Lincoln ត្រូវ​គេ​លប​ធ្វើ​ឃាត​នៅ​ឆ្នាំ​១៩៦៥។

ដូច​នេះ សម្រាប់​លោក Obama លោក Abraham Lincoln គឺ​ជា​ចំណុច​ចាប់​ផ្តើម​​នៃ​ដំណើរ​របស់​លោក​មក​កាន់​សេតវិមាន។ ប្រសិន​បើ​គ្មាន​លោក Abraham Lincoln ដែល​សុខ​ចិត្ត​លះបង់​គ្រប់​បែប​យ៉ាង​​ ដើម្បី​លុប​បំបាត់​របប​ទាសករ​នេះ​ទេ លោក Obama ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​នេះ ប្រហែល​ជា​គ្មាន​​វាសនា​អាច​មក​ធ្វើ​ជា​ប្រធានាធិបតី​បាន​ទេ។

ពីអាមេរិក Philadelphia ទៅអាមេរិក Washington

ដំណើរតាមរថភ្លើងរបស់លោក​ Obama ពី Philadelphia មក​ Washington មាន​​អត្ថន័យដ៏សំខាន់​​មួយទៀត។ ដំណើរនេះគឺជានិមិត្តរូបនៃ​​ដំណើរឆ្លង​​កាត់ប្រវត្តិសាស្រ្តអាមេរិកមួយទាំងមូលចាប់តាំងពីពេល​​អាមេរិកកកើតឡើង នៅឆ្នាំ១៧៧៦ រហូតដល់ពេលនេះ ពីព្រោះថា នៅពេលដែលអាមេរិកចាប់កំណើតឡើង រដ្ឋធានីអាមេរិក គឺនៅ Philadelphia ឯណោះមិនមែននៅ Washington DC នេះទេ។ នៅ Phaladelphia នេះហើយ ដែលសភាអាមេរិកបើកការប្រជុំជាលើកដំបូងនិងជាទីកន្លែងកំណើតរដ្ឋធម្មនុញ្ញអាមេរិក ដែលដំបូងឡើយគេឲ្យឈ្មោះថា អនុសញ្ញា Philadelphia (Philadelphia Convention) កាន់តែសំខាន់ទៅទៀត សម្រាប់លោក Obama គឺត្រង់ថា នៅ​ Philadelphia នេះហើយ ដែលអាមេរិកប្រកាសឯករាជ្យ នៅខែកក្កដា ឆ្នាំ១៧៧៦ ដែលនៅក្នុងសេចក្តីប្រកាសឯករាជ្យនេះ (Declaration of Independence) មានឃ្លាមួយសំខាន់បំផុត សម្រាប់លោក​ Obama គឺថាមនុស្សទាំងអស់កើតមកមានសិទ្ធិស្មើគ្នា (All men are created equal) ប៉ុន្តែ អស់រយៈពេលរាប់រយឆ្នាំ ដែលឃ្លានេះស្ថិតនៅតែលើក្រដាស។ សង្គមអាមេរិកគឺជាសង្គមដែលពួកស្បែក មើលងាយ និងជិះជាន់ពួកស្បែកខ្មៅ។ពេលនេះលោក Obama បានក្លាយជាប្រធានាធិបតីស្បែកខ្មៅទីមួយរបស់សហរដ្ឋអាមេរិក បានកែប្រែប្រវត្តិសាស្រ្ត។

ដូចនេះ ដំណើរ​របស់​លោក Obama​ កាល​ពី​ម្សិល​មិញ​នេះ ថ្វី​ដ្បិត​​តែ​ជា​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​តែ ២២០​គីឡូម៉ែត្រ និង​ចំណាយ​ពេល​តែ​មួយ​ថ្ងៃ ប៉ុន្តែ នោះ​គឺ​ជា​និមិត្តរូប​នៃ​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ​របស់​លោក Obama គឺ​ចាប់តាំង​ពី​ Philadelphia ​និមិត្តរូប​នៃ​ចំណុច​ចាប់​ផ្តើម​នៃ​ប្រវត្តិ​សាស្រ្ត​អាមេរិក​ ពេល​ដែល​ពាក្យថា “មនុស្ស​កើត​មក​មាន​សិទ្ធិ​ស្មើគ្នា” ស្ថិត​នៅ​តែ​លើ​ក្រដាស​ រហូត​ដល់​ Washington DC និមិត្តរូប​​នៃ​អាមេរិក​បច្ចុប្បន្ន ជា​រដ្ឋធានី​អាមេរិក​សម័យ​ទំនើប ដែល​មាន​ប្រធានាធិបតី​ស្បែក​ខ្មៅ… Washington គឺជា​ទី​​ដែល​ Philadelphia បាន​ក្លាយ​ទៅ​ជា​ការ​ពិត

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: