jump to navigation

តួលេខ​ថ្មីៗ​បង្ហាញ​ថា​ជប៉ុន​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច January 30, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Economics.
Tags:
trackback

ដោយ សេង  ឌីណា

ការ​ធ្លាក់​ចុះ​​ដ៏​ខ្លាំងក្លា​មិន​ធ្លាប់​មាន​​នៃ​ផលិតកម្ម ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​អត់ការងារ​ធ្វើ ការ​ធ្លាក់​ចុះ​នៃ​ការ​ទិញដូរ​ប្រចាំ​ថ្ងៃ​ ទាំងនេះ​សុទ្ធ​សឹង​តែ​​ជា​តួលេខ​ថ្មី​ទៀត ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ បង្ហាញថា សេដ្ឋកិច្ច​ជប៉ុន​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ដុនដាប​កាន់​តែ​ខ្លាំង​ទៅហើយ។ ក្រុមហ៊ុន​ឯកជន​ធំៗ​របស់​ជប៉ុន​ ក៏​សុទ្ធ​តែ​​បាន​ប្រកាស​អំពី​ការ​ខាតបង់​​តែ​រៀងៗ​ខ្លួន​ដែរ។

sony_factory_reuters_432

ផលិតកម្ម​ជប៉ុន​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​មិន​ធ្លាប់​មាន​ កាល​ពី​ខែ​ធ្នូ ២០០៨ (រូបថត៖ Reuters)

យោង​តាម​តួលេខ​ផ្លូវការ​​​បង្ហាញថា ផលិតកម្ម​ជប៉ុន​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៩,៦% កាល​ពីខែ​ធ្នូ​ ឆ្នាំ​២០០៨ បើ​ធៀប​ទៅ​នឹង​ខែ​វិច្ឆិកា ឆ្នាំ​២០០៨។ លោក Kaoru Yosano រដ្ឋមន្រ្តី​​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន​សម្តែង​នូវ​ការ​ភ្ញាក់​ផ្អើល​ថា លោក​មិន​ដែល​ឃើញ​ផលិតកម្ម​ជប៉ុន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដូច​ជា​ពេល​នេះ​ទេ។ សម្រាប់​ប្រទេស​ដែល​​សេដ្ឋកិច្ច​ពឹង​ផ្អែក​​លើ​ការ​នាំ​ចេញ​ផលិតផល​ឧស្សាហកម្ម​ដូច​ជា​ជប៉ុន​នេះ​ ការ​ធ្លាក់​ចុះ​ផលិតកម្ម​ដល់​ទៅ​ជិត​១០%​ គឺ​ជា​​សញ្ញា​បង្ហាញ​ថា​ សេដ្ឋកិច្ច​កំពុង​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​​កាន់​តែ​ជ្រៅ​មែនទែន​​ហើយ។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ តួលេខ​មួយ​​ទៀត​បង្ហាញថា អត្រា​​អ្នក​អត់ការងារ​ធ្វើ​នៅ​ជប៉ុន​បាន​កើន​ឡើង​ពី​៣.៩% រហូត​ដល់​ ៤,៤% ដែល​ជា​អត្រា​ខ្ពស់​បំផុត ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ បើ​និយាយ​ពី​ចំនួន​វិញ អ្នក​អត់ការងារ​ធ្វើ​នៅ​ជប៉ុន​ កាល​ពី​ខែ​ធ្នូ កន្លង​ទៅ​នេះ​មាន​រហូត​ដល់​ទៅ ២លាន ៧​សែន​នាក់ ឯណោះ។ ការ​ចំណាយ​ក្នុង​ការ​ទិញដូរ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ជប៉ុន​ ក៏​បាន​ធ្លាក់​ចុះ ដល់​ទៅ​៤.៦%​ដែរ។ តួលេខ​ទាំង​នេះ សុទ្ធ​តែ​ខ្ពស់​ជាង​ការ​ ​ ដែល​អ្នក​សេដ្ឋកិច្ច​ជប៉ុន​​បាន​ព្យាករ​ទុក​ទៅ​ទៀត ដែល​មាន​ន័យ​ថា វិបត្តិ​សេដ្ឋកិច្ច​ជប៉ុន​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​ការ​រំពឹង​ទុក​។

ក្រៅពី​នេះ មាន​ដំណឹង​អាក្រក់​មក​បន្ថែម​លើ​ដំណឹង​អាក្រក់​ទាំង​នេះទៀត នោះ​គឺ​​ស្ទើរ​តែ​គ្រប់​ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន ដូចជា ក្រុមហ៊ុន​ផលិត​រថយន្ត Toyota និង Honda ក្រុមហ៊ុន​អេឡិចត្រូនិក Sony, NEC​ (Nippon Electronic Corporation), Fujitsu, Hitachi និង​ក្រុមហ៊ុន​​អាកាសចរ ANA (All Nippon Airways) ជាដើម​ ​សុទ្ធ​តែ​បាន​ចេញ​ផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន បង្ហាញ​ពី​​​ការ​ខាតបង់​​​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ។ ក្រុម​ហ៊ុន​ទាំង​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ នឹង​បង្ខំ​ឲ្យ​ពួក​គេ​​​កាត់​បន្ថយ​បុគ្គលិក​ដល់​ទៅ​រាប់​ពាន់​នាក់​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

គ្រាន់​តែ​​តួលេខ​ទាំង​នេះ​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ភ្លាម​ ទីផ្សារ​ភាគ​ហ៊ុន​ជប៉ុន​បាន​ធ្លាក់​ចុះ​ជាង​ ៣,៥% កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

គួរ​រំលឹក​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​បាន​ធ្វើ​ឲ្យ​​​ការនាំ​ចេញ​ទំនិញ​ជប៉ុន​ទៅ​​អាមេរិក អាស៊ី និង​អឺរ៉ុប​​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ។ ការ​ដែល​​​លុយ Yen ​របស់​ជប៉ុន​ឡើង​ថ្លៃ​ខ្លាំង​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក និង​លុយ​អឺរ៉ូ​របស់​អឺរ៉ុប បាន​ធ្វើ​ឲ្យ​​ទំនិញ​ជប៉ុន​កាន់​តែ​ពិបាក​នាំ​ចេញ​យក​ទៅ​លក់​នៅ​អាមេរិក និង​អឺរ៉ុប​ថែម​ទៀត។ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅនេះ ការ​នាំ​ចេញ​របស់​ជប៉ុន​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ ៣៥%​ឯណោះ។

គ្រប់​អ្នក​វិភាគ​សេដ្ឋកិច្ច​ទាំង​អស់​សុទ្ធ​តែ​បាន​ព្យាករ​ទុកថា ទំព័រ​ខ្មៅ​ងងឹត​នៃ​សេដ្ឋកិច្ច​ជប៉ុន​នេះ នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​ក៏​នឹង​មិន​ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ៕

ប្រភព៖​http://www.rfi.fr/actukm/articles/109/article_900.asp

Comments»

1. vicharachhy - January 30, 2009

នេះពិតជាព៌តមានដ៏អាក្រក់មែន។ មើលទៅអ្នកដែលត្រូវបាត់បង់ការងារធ្វើ ពិតជាយ៉ាប់ហើយ នៅជប៉ុនផងនោះ។ បើតម្លៃនៃការរស់នៅ ថ្លៃម្លឹងៗយ៉ាងហ្នឹង។ បើនៅស្រុកខ្មែរវិញ អត់ធ្វើការងារ គឺមិនមែន ជាការចម្លែកអីទេ ព្រោះអត់ការងារធ្វើឡើងស៊ាំសឹងតែគ្រប់គ្នាទៅហើយ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: