jump to navigation

Cambodia farmland sold to rich nation​​ (Cambodia for SALE?) February 2, 2009

Posted by chandrapong007 in Cambodia.
Tags: ,
trackback

ប្រទេស​អ្នក​មាន​ចូល​មក​ទិញ​ដី​ស្រែ​ចម្ការ​នៅ​កម្ពុជា

ដោយ ហាស់ សាន

ទូរទស្សន៍​អង់គ្លេស ប៉ុស្តិ៍​លេខ​៤ កាល​ពី​ថ្ងៃ​២៩ មករា កន្លង​ទៅ ផ្សាយ​ថា កម្ពុជា​លក់​ដី​ស្រែ​ចម្ការ​ទៅ​ឲ្យ​ប្រទេស​ចម្រើន​ជឿនលឿន​ដែល​មាន​លុយ ហើយ​ពុំ​មាន​ដី​ធ្លី​គ្រប់គ្រាន់​សម្រាប់​បង្ក​បង្កើន​ផល​បំពេញ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​ខ្លួន។

ប្រទេស​មាន​លុយ​ដែល​ដើរ​ទិញ​ដី​សម្រាប់​ផលិត​ផល​កសិកម្ម មាន​ប្រទេស​ចិន​ដី​គោក កូរ៉េ​ខាង​ត្បូង និង​ប្រទេស​អារ៉ាប់។

ក្រៅ​ពី​ដើរ​ទិញ​ដី​នៅ​ទ្វីប​អាហ្រ្វិក និង​នៅ​អាមេរិក​ខាង​ត្បូង​ដ៏​ច្រើន​មក នៅ​អាស៊ី ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​គេ​បង្អស់​ក្នុង​ការ​លក់​ដី​ឲ្យ​បរទេស។

តាម​សេចក្តី​រាយការណ៍​ពី​អតីត​អ្នក​នយោបាយ​ខ្មែរ​ម្នាក់ ដែល​តាមដាន​របរ​ទិញ​លក់​ដោះដូរ​ដី​ធ្លី​នៅ​កម្ពុជា ថា ផ្ទៃ​ដី ១​លាន​ហិកតារ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​បរទេស​ធ្វើ​អាជីវកម្ម ក្រុមហ៊ុន​ចិន​កាន់កាប់​ពាក់​កណ្តាល​សម្រាប់​ធ្វើ​កសិកម្ម។

ជាមួយ​គ្នា​នេះ ប្រទេស​ជប៉ុន​និង​ឥណ្ឌា ក៏​ដើរ​រក​ទិញ​ដី​ក្រៅ​ប្រទេស​ដែរ។

ចំពោះ​រឿង​អ្នក​កាន់​កាប់​ដី​ធ្លី​វិញ យោង​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ចុង​សប្តាហ៍​មុន​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដក​តំណែង​លោក​ឧត្តមសេនីយ៍​អគ្គ​មេបញ្ជាការ​កងទ័ព​ជាតិ កែ គឹមយ៉ាន ព្រោះ​តែ​លោក​មាន​ដី​ច្រើន​ពេក រវល់​នឹង​រក​ស៊ី ហើយ​មិន​សូវ​អើពើ មិន​សូវ​សកម្ម​ក្នុង​រឿង​កង​ទ័ព៕

ប្រភព៖ http://www.rfa.org/khmer/indepth/cambodia-farmland-sold-to-rich-nation-02022009041251.html

 

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: