jump to navigation

Who won the Israeli 2009 election? February 13, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Politics.
Tags:
trackback

តើ​នរណា​ទៅ​នឹង​ត្រូវ​ឡើង​មក​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី Israël ?

ដោយ សៀក សារិន

លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​Kadima(កណ្តាល​និយម​លំអៀងស្តាំ)របស់​លោក​ស្រី​Tzipi lLivni​ បាន​ទទួល​២៨​អាសនៈ​ ទល់នឹង​២៧​អាសនៈ​សម្រាប់​គណបក្ស​Likoud (ស្តាំនិយម)របស់​លោក​Netanyahu។ ​ដូច​ការ​ស្មាន​ទុក​ជា​មុន​ គណបក្ស​Israël Beitenou​ឬ​គេហដ្ឋាន​អ៊ីស្រាអែល​(ស្តាំនិយមជ្រុល)របស់​លោក​Avigdor Lieberman បាន​ក្លាយ​ទៅ​ជា​កម្លាំង​នយោបាយ​ទី៣​នៅ​ប្រទេស​អ៊ីស្រាអែល​ ដោយ​ទទួល​បាន​១៥​អាសនៈ​ ឈរ​នៅ​ពី​​មុខ​គណបក្ស​ពលករ​របស់​លោក​អតីត​នាយក​រដ្ឋមន្ត្រី​Ehud Barak​ដែល​ទទួល​បាន​តែ​១៣​អាសនៈ​ប៉ុណ្ណោះ។​

លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ បាន​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ថា​​ប្រជាជន​អ៊ីស្រាអែល​ពុំបាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អ្វី​ឲ្យ​បាន​ច្បាស់​លាស់​ឡើយ។​ពោលគឺ​គេ​គ្រាន់តែ​ផ្តល់​ឲ្យ​លោក​ស្រី​Tzipi Livni​នៃ​បក្ស​កាឌីម៉ា​លើស​គណបក្ស​ស្តាំនិយម​Likoud របស់​លោក​អតីត​​នាយក​រដ្ឋ​មន្ត្រី​Netanyahu តែ​ប៉ុណ្ណោះ។​ តាម​ធម្មតា​គឺ​លោក​ស្រី​Tzipi Livni ដែល​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​ ត្រូវឡើង​មក​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។​ ក៏ប៉ុន្តែ​លោក​ស្រី​Livni ​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ពួក​ស្តាំនិយម​និង​ពួក​ស្តាំនិយម​ជ្រុល​។​ ដូច្នេះ​ បើ​បូក​បញ្ចូល​២៨​អាសនៈ​របស់​បក្ស​កាឌីម៉ា​ ១៣​អាសនៈ​របស់​បក្ស​ពលករ​ និង​៣​អាសនៈ​របស់​បក្ស​ឆ្វេង​និយម​ផ្សេងទៀត ​បក្ស​កាឌីម៉ា​របស់​លោកស្រី​លីវនី​ទទួល​បានតែ​៤៤​អាសនៈ​ប៉ុណ្ណោះ​ ធ្វើ​ម្តេច​នឹង​ឈាន​ដល់​៦១​អាសនៈ​ដែល​ជា​ចំនួន​ត្រូវការ​ចាំបាច់​សម្រាប់​បង្កើត​រដ្ឋាភិបាល។​ សូមគូស​បញ្ជាក់​ថា​ នៅក្នុង​សភា​អ៊ីស្រាអែល​មាន​អាសនៈ​ទាំងអស់​១២០។​

ចំណែក​ឯ​លោក​Netanyahu ​នៃ​បក្ស​ស្តាំនិយម​Likoud បាន​ថ្លែង​​ឲ្យដឹង​ថា​ លោក​ប្រមូល​បាន​ការ​គាំទ្រ​ភាគ​ច្រើន​រួច​ស្រេច​បាច់​ទៅ​ហើយ​សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ដោយប​ទទួល​បាន​គាំទ្រ​ពី​សំណាក់​គណបក្ស​ការពារ​សាសនា​Shas និង​គណបក្ស​ស្តាំនិយម​ជ្រុល​ឈ្មោះ​Israël Beitenou ​ឬ​គេហដ្ឋាន​អ៊ីស្រាអែល​របស់​លោក​Avigdor Lieberman ដែល​ទទូល​បាន​១៥​អាសនៈ​​ហើយ​និង​គណបក្ស​ស្តាំនិយម​តូចៗ​ឯទៀត​ជា​ច្រើន។ ​សូមគូស​បញ្ជាក់​ថា​ គណបក្ស​គេហដ្ឋាន​អ៊ីស្រាអែល​បាន​ដាក់​លក្ខខណ្ឌថា​ រដ្ឋាភិបាល​ចម្រុះ​អ៊ីស្រាអែល​ត្រូវតែ​បណ្តេញ​ពួក​ប៉ាលេសស្ទីន​ហាម៉ាស់​ឲ្យ​ចេញពី ការ​កាន់កាប់​អំណាច​នៅ​ដែន​ដី​Gaza។​ ដូច្នេះ​ ឃើញថា​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​អ៊ីស្រាអែល​ឋិត​នៅក្នុង​សភាព​មួយ​ដ៏​សែន​ស្មុគ្រ​ស្មាញ​ ហើយ​គេ​ច្បាស់​ជា​ត្រូវការ​ពេល​វេលា​រាប់​សប្តាហ៍ទៀត​ដើម្បី​ស្វែង​រក​បាន​នាយក​រដ្ឋ​មន្ត្រី​ថ្មី​សម្រាប់​តស្នង​តំណែង​ពី​លោក​Ehud Olmert។ ​

ក្រោយពី​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ចំនួន​២ថ្ងៃ​ តាម​ធម្មតា​លោក​ប្រមុខ​រដ្ឋ​អ៊ីស្រាអែល​ត្រូវ​ជ្រើស​តាំង​នាយក​រដ្ឋមន្ត្រី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ក្នុង​រយៈ​កាល​៧ថ្ងៃ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ថ្មី​រូប​នេះ​ ត្រូវ​បង្កើត​រដ្ឋាភិបាល​ឲ្យ​បាន​ក្នុង​រយៈ២៨​ថ្ងៃ។​គេ​អាច​បន្ត​១៤​ថ្ងៃ​បន្ថែម​ទៀត​ បើ​ប្រសិន​ជា​មាន​ការ​ចាំបាច់។ ​

នៅ​ខណៈ​ពុំ​សម្រេច​បាន​ជោគជ័យ​ ពេលនោះ​លោក​ប្រមុខរដ្ឋ​អាច​ជ្រើស​តាំង​ប្រធាន​គណបក្ស​នយោបាយ​១រូប​ថ្មី​ទៀត​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ចម្រុះ។ ​តែ​ម្តង​នេះ​ គេ​មាន​ពេល​តែ​២៨​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​បង្កើត​រដ្ឋាភិបាល​ឲ្យ​ចេញ​ជា​រូបរាង។ ​

បើ​នៅតែ​បរាជ័យ​ទៀត​ លើកនេះ​លោក​ប្រមុខរដ្ឋ​ងាក​ទៅ​រក​ឥស្សរជន​ទី៣​ ដែលមាន​ពេល​តែ​១៤​ថ្ងៃ​សម្រាប់​បង្កើត​រដ្ឋាភិបាល។ ​

ហើយ​បើ​នៅ​តែ​បរាជ័យ​ទៀត​ លោក​ប្រមុខ​រដ្ឋ​នឹង​ប្រកាស​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា​មួយ​ថ្មី​ក្នុង​រយៈពេល​៩០ថ្ងៃ។ ​

រីឯ​សារពត៌មាន​ប៉ាលេស្ទីន​និង​ប្រជាជន​ប៉ាលេស្ទីន​ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទុទិដ្ឋិនិយម​របស់​ពួក​គេ​ នៅ​ចំពោះ​មុខ​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​អ៊ីស្រាអែល​ដែល​បាន​ប្រ​គល់​ជ័យ​ជំនះ​ឲ្យទៅ​ពួក​ស្តាំនិយម​និង​ស្តាំ​និយម​ជ្រុល​អ៊ីស្រាអែល​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អភិក្រម​នៃការ​ឈាន​ទៅ​រក​សន្តិភាព​រសាត់​ឃ្លាត​កាន់​តែ​ឆ្ងាយទៅៗ។

នៅ​ក្នុង​បរិបទ​នេះ​ មានតែ​សកម្មភាព​នៃ​ប្រទេស​អារ៉ាប់​និង​សកម្មភាព​អន្តរជាតិ​ ជាពិសេស​ពី​សំណាក់​រដ្ឋបាលអាមេរិក​របស់​លោក​Obama ទេ​ដែល​អាច​ដាក់​សម្ពាធ​ទៅ​លើ​ប្រទសេ​អ៊ីស្រាអែល​ ហើយ​និង​អាច​បញ្ចៀស​កុំ​ឲ្យ​អភិក្រម​នៃ​សន្តិភាព​នៃ​ប្រជាជន​ក្នុង​តំបន់​ ក្លាយទៅ​ជា​ចំណាប់​ថ្នូរ​នៃ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គា​រ​ម្សិលមិញ៕

ប្រភព៖ http://www.rfi.fr/actukm/articles/110/article_1027.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: