jump to navigation

Thai PM admits boat people pushed out to sea February 15, 2009

Posted by chandrapong007 in Politics.
trackback

refugies_thailande_432

ក្រុម​ជន​ភៀស​ខ្លួន​​ ភាគ​ច្រើន​ជា​​ភូមា​ ដែល​ទាហាន​ថៃ​ចាប់​ខ្លួន​កាលពី​ចុង​ខែ​ធ្នូ​២០០៨ នៅ​កោះ Sai Baed
(រូប​ថត ៖ Reuters)

ដោយសារ​តែមាន​ភស្តុតាងជាក់ស្តែង​ជា​ច្រើន ទីបំផុតទៅរដ្ឋាភិបាលសៀម​រកពាក្យ​ប្រកែកដោះសារ​តទៅ​ទៀត​លែង​​បាន ក៍​ព្រម​ទទួល​​ស្គាល់​​ថា​ ទាហាន​ថៃពិតជាបាន​រំលោភលើ​សិទ្ធជនភៀស​ខ្លួនពិតប្រាកដមែន។​ សូមអានបន្ថែម នូវការទទួលស្គាល់​របស់​នាយករដ្ឋមន្រ្តីថៃ Abhisit Vejjajiva នៅ CNN នឹង​ FRI​ខ្មែរ​ នៅទីនេះ។ 

គេនៅចាំបានថា ទាហានសៀមបានបណ្តែតពោងពាយជនភៀសខ្លួនខុសច្បាប់​ច្រើន​រយ​នាក់​ មកពីប្រទេស​បង់ក្លាដេស នឹង​ភូមា​តាម​​ទូក​​គ្មាន​ម៉ាស៊ីន​ឲ្យ​ស្លាប់​តៃហោង​ ក្លាយជា​ចំណីត្រី​ ក្នុង​សមុទ្រប៉ាស៊ីភិច (FRIខ្មែរ)។ ទង្វើដ៍អមនុស្សធម៌នេះ ត្រូវបាន​ពិភពលោក​ថ្កោលទោស​យ៉ាង​ខ្លាំង បើទោះជាប្រទេសនេះព្យាយាមបិទបាំង និង ច្រានចោលរាល់ការចោទប្រកាន់ទាំង​អស់ទាក់ទង​នឹង​សំណុំ​រឿង​មួយនេះ។

នាយករដ្ឋមន្រ្តីថៃ Abhisit Vejjajiva បានថ្លែង​បញ្ចាក់ទទួលស្គាល់​តាម​បណ្ដាញ​ទូទស្សន៍​អាមេរិកាំង​ CNN  កាល​ពី​ម្សិល​មិញ​ថា លោក​ជឿ​ជាក់​ហើយ​ថា​រឿង​នេះ​ប្រាកដជាកើតមាន​ពិត​មែន (ត្រូវតែអញ្ចឹង)។

សូមអានបន្ថែម​៖

១. http://www.rfi.fr/actukm/articles/110/article_1060.asp

២.​ http://edition.cnn.com/2009/WORLD/asiapcf/02/12/thailand.refugees.admission/index.html#cnnSTCText

បញ្ចាក់៖ បើតាមការ​អង្កេតរបស់​ខ្ញុំ ការរំលោភសិទ្ធជនភៀសខ្លួនរបស់ប្រទេស​សៀមនោះ​ មានច្រើន​ករណីណាស់ ហើយសាហាវ​ព្រៃផ្សៃទៀតផង នេះមិននិយាយទាំងការ​បាញ់សំលាប់ជនភៀសខ្លួនខ្មែរដូច​សត្វធាតុនៅតាម​បណ្តោយ​ព្រំដែនស្ទើររាល់ថ្ងៃ នឹង ការ​សំលាប់ដោយការច្រានទំលាក់​ក្នុង​ចំការមីន​កាល​ពី​សម័យសង្រ្គាមស៊ីវិលខ្មែរនោះផងទេ។

ចុះភ្នំដងរែក

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: