jump to navigation

កងកម្លាំង​យោធា​ចិន​ចង់ឲ្យ​មេរៀន​ដល់ប្រទេស​វៀតណាម​នៅឆ្នាំ​១៩៧៩ February 18, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, History, Politics.
trackback

ជាច្រើន​ខែ​ក្រោយ​ពី​មាន​សង្គ្រាម​ពាក្យសំដី​រវាង​វៀតណាម​និង​ចិន​ នៅ​ថ្ងៃ​ទី១៧​កុម្ភះ​ឆ្នាំ១៩៧៩​ កង​កម្លាំង​យោធា​ចិន​បាន​ធ្វើ​ការ​វាយលុក​មួយ​យ៉ាង​ធំ​ទៅលើ​ប្រទេស​វៀតណាម​ប៉ែក​ខាង​ជើង​ ដើម្បី​ឲ្យ​មេរៀន​ដល់​ប្រទេស​វៀតណាម​ដែល​ជា​សម្ពន្ធមិត្ត​កុម្មុយនិស្ត​ឃ្លាត​ចាក​កាន់​តែ​ឆ្ងាយទៅៗ​ពី​រង្វង់​ឥទ្ធពល​ចិន។

militaire_chinoise_17_02_2009_432

កងកម្លាំង​យោធា​ប្រជាជន​រំដោះ​ជាតិ​ចិន (រូបថត៖Reuters)

សង្គ្រាម​ចិន-វៀតណាម​នៅឆ្នាំ​១៩៧៩​នេះ​ បាន​ត្រូវ​គេ​ឲ្យ​ឈ្មោះថា​សង្គ្រាម​ទី៣​ឥណ្ឌូចិន។ ​សង្គ្រាម​នេះ​មាន​រយៈពេល​ខ្លី​តែ​សាហាវ​ឃោរឃៅ​ហើយ​ឋិត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​មនោ​គមវិជ្ជា​នៃ​ក្រុមកុម្មុយនិស្ត​ចិន​និង​កុម្មុយនិស្ត​រុស្ស៊ី។ ​គួរកត់​សម្គាល់​ថា​ នៅក្នុង​សង្គ្រាម​វៀតណាម​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ ទីក្រុង​ម៉ូស្គូ​បាន​ផ្តល់​ជំនួយ​យោធា​យ៉ាង​សំខាន់​ឲ្យ​ប្រទេស​វៀតណាម។​ នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​វៀតណាម​អាមេរិក​នៅ​ឆ្នាំ​១៩៧៥​ ទំនាក់​ទំនង​សូវៀត-វៀតណាម​បាន​ស្គាល់​ការ​ពង្រីក​ពង្រឹង​បន្ថែមទៀត​ នៅទី​បំផុត​ទីក្រុង​ហាណូយ​បានរត់​ទៅ​ចូល​រួម​ក្រុម​ប្រឹក្សា​ជំនួយ​សេដ្ឋកិច្ច​ទៅវិញ​ទៅមក​ហៅ​កាត់​ថា​(comecon)នៅ​ឆ្នាំ​១៩៧៨។​ ក្រុម​ប្រឹក្សា​ជំនួយ​សេដ្ឋកិច្ច​ដែល​បង្កើត​ឡើង​ដោយ​សហភាព​សូវៀត​នៅ​ឆ្នាំ​១៩៤៩។

ផ្ទុយ​ទៅ​វិញ​ ទំនាក់​ទំនង​វៀតណាម-ចិន​ ឃ្លាត​រសាយ​កាន់តែ​ឆ្ងាយទៅៗ។ នេះ​ក៏​ពី​ព្រោះ​តែ​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​ខិត​រំកិល​រក​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ។នៅ​ក្នុង​ការ​វាយលុក​ដ៏​ធំ​របស់​យោធា​ចិន​ទៅ​លើ​ប្រទេស​វៀតណាម​នៅខែ​កុម្ភះ​​ឆ្នាំ​​១៩៧៩​ ទីក្រុង​ប៉េកាំង​បាន​ថ្លែង​ឲ្យដឹង​ថា​ គេ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មេរៀន​ដល់​ប្រទេស​វៀតណាម​ដែល​ហ៊ាន​ផ្តួល​រំលំ​កាល​ពី​៦​សប្តាហ៍​មុន​របប​ផ្តាច់ការ​ខ្មែរ​ក្រហម​ប៉ុលពត​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន។​ ជាង​នេះ​ទៅ​ទៀត​ ទីក្រុង​ប៉េកាំង​ចង់​ធ្វើ​ទោស​វៀតណាម​ដែល​ហ៊ាន​ផ្គើន​ប្រទេស​ចិន​ហើយ​និង​ហ៊ាន​ធ្វើ​បាប​ប្រជាជន​ចិន​ដែល​រស់​នៅលើ​ទឹកដី​វៀតណាម។​ ប្រទេស​វៀតណាម​ដែល​ប្រទេស​ចិន​ចោទថា​ជា​ប្រទេស​អកតញ្ញូ​ភ្លេច​ប្រទេស​ចិន​ដែល​ធ្លាប់​បាន​ផ្តល់​ជំនួយ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អាណានិគម​បារាំង​ហើយ​និង​សង្គ្រាម​ប្រឆាំង​នឹង​អាមេរិក។

ចំពោះ​សង្គ្រាម​ចិន​វៀតណាម​នេះ​ ទីក្រុង​ប៉េកាំង​ពុំបាន​ទទួល​ជោគជ័យ​ហើយនិង​បង្ក្រាប​ប្រទេស​វៀតណាម​បាន​ដូច​បំណង​ឡើយ។​ដោយ​ហេតុ​ថា​វៀតណាម​យក​តែ​កង​កម្លាំង​យោធា​តំបន់​ប៉ុណ្ណោះ​មក​ប្រយុទ្ធ​ទប់ទល់​នឹង​កង​កម្លាំង​យោធា​ចិន។​រីឯ​កង​កម្លាំង​យោធា​ចំណានៗវិញ​វៀតណាម​រក្សា​ទុក​ពុំឲ្យ​ធ្លាក់​ទៅក្នុង​អន្ទាក់​របស់​យោធាចិន​ឡើយ។កងទ័ព​ចិន​ធ្វើការ​វាយលុក​ចូល​ទៅ​ក្នុង​ដែនដី​វៀតណាម​បាន​រាប់​សិប​គីឡូម៉ែត្រ​ហើយ​វាយ​យក​បាន​ទីក្រុង​ជា​ច្រើន​ដូចជា​ទីក្រុង​Lang Son,Cao Bang,LaoCai​មុន​នឹង​ដក​ខ្លួន​ចេញវិញ​នៅ​ថ្ងៃទី១៦មិនាឆ្នាំ១៩៧៩។ ​សូមគូស​បញ្ជាក់​ថា​ សង្គ្រាម​ចិន-វៀតណាម​នៅ​ឆ្នាំ​១៩៧៩​បាន​ត្រូវ​គេ​ចាត់ទុក​ថា​ជា​សង្គ្រាម​ព្រំដែន​ចុង​ក្រោយ​គេ​បំផុត​រវាង​ប្រទេស​ទាំងពីរ។​ ក៏ប៉ុន្តែ​ការរវាយ​​ប្រយុទ្ធ​គ្នា​រប៉េះ​រប៉ោះ​មាន​ពុំ​ចេះ​ចប់​រវាង​ចិន​និង​វៀតណាម​នៅ​ទសវត្ស​៨០។បច្ចុប្បន្ន​នេះ​ ភាព​តានតឹង​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នៅ​តែ​កើត​មាន​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​នៅទី​ប្រជុំកោះ​Spratleys និង​ទីប្រជុំកោះ​Paracelsដែលឋិត​នៅ​តំបន់​សមុទ្រចិន​ប៉ែកខាង​ត្បូង៕

ប្រភព៖ http://www.rfi.fr/actukm/articles/110/article_1087.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: