jump to navigation

បាត់បង់​តំណែង​ជា​រដ្ឋមន្រ្តីហិរញ្ញវត្ថុ ព្រោះងងុយដេកពេល​ប្រជុំ February 19, 2009

Posted by chandrapong007 in Politics.
trackback

លោករដ្ឋមន្រ្តី​ក្រសូង​ហិរញ្ញវត្ថុ​ប្រទេស​ជប៉ុន សូអ៊ីជិ ណាកាហ្កាវ៉ា ត្រូវ​បានទទួល​រង​នូវ​សំពាធឲ្យ​ចុះចេញ​ពី​តំណែងកាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពី​ត្រឡប់​មក​ពី​ជំនួប​កំពូល​ G7 នៅ​ទី​ក្រុង​រ៉ូម។ លោក​រដ្ឋមន្រ្តី​រូប​នេះ  ត្រូវបាន​ប្រជាជន​ជប៉ុន​ខឹង​សម្បាយ៉ាង​ខ្លាំង​ ក្រោយ​ពី​រូបភាព​លោកងងុយ​ដេក​អំឡុង​​ពេល​ប្រជុំ G7 ត្រូវ​បាន​ចាក់​ផ្សាយ​ពាស​ពេញ​ពិភពលោក។ លោក​រដ្ឋមន្រ្តី​ត្រូវ​បាន​គេ​ចោទ​ថា​ ខ្វះការ​ទទួល​ខុស​ត្រូវ​ចំពោះតួនាទី​លើសំណុំរឿង​មហាយក្ស​ (វិបត្តសេដ្ឋកិច្ចពិភពលោក) ខណៈ​សេដ្ឋកិច្ចប្រទេស​​ជប៉ុន​​​បាន​នឹងកំពុងទទួលរងការ​ធ្លាក់ចុះដាំដូង​មិន​ធ្លាប់មាន​សោះក្រោ​យ​សង្រ្គាម​លោកលើកទី២។ ទង្វើររបស់​លោក ​កាណាហ្កាវ៉ា​​ ក៍អាចធ្វើ​ឲ្យពិភព​លោក​បាត់​បង់​ជំនឿ​ទុក​ចិត្ត​លើ​ប្រទេសជប៉ុនផងដែរ។

បើទោះជា​លោក​រដ្ឋមន្រ្តីបាន​សារភាព​​ទទួល​កំហុសឆ្គងនេះ ដោយ​ពន្យល់នូវ​មូលហេតុ​ថា មកពី​​លោកពិសារថ្នាំផ្តាសាយ​លើសដូស​មុន​ពេល​ប្រជុំ (មិន​មែន​មកពី​ការ​ស្រវឹងស្រា ដូច​ការ​ផ្សាយ​របស់ព័ត៌មាននោះទេ) បូក​ផ្សំ​នឹង​ការ​ជួយ​ការពារ​ពី​នាយក​រដ្ឋមន្រ្តី​ជប៉ុន តារ៉ូ អាសូ ​ក៍​ដោយ ក៍​មិន​អាច​សង្រ្គោះតំណែង​របស់​លោក​បានឡើយ។​ ទី​បំផុត​ទៅ លោក​ សូអ៊ីជិ ណាកាហ្កាវ៉ា​ បាន​សំរេច​ចិត្ត លាឈប់​ពី​មុខ​តំណែង​ជា​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ជប៉ុនហើ​យនៅ​ថ្ងៃ​នេះ។

នៅថ្ងៃនេះដែរ​ លោក តារ៉ូ អាសូ បានធ្វើការ​សូមទោសជា​សាធារណៈ ព្រមទាំង​ទទួល​ខុស​ក្នុង​ការ​តែង​តាំង​ រូប​លោក សូអ៊ីជិ ណាកាហ្កាវ៉ា ក្នុង​គណៈរដ្ឋមន្រ្តី​របស់លោក។ ទង្វើរនេះក៍ជាការ​ឆ្លើយ​តបទៅ​នឹងភាព​មន្ទឹលសង្ស័យ របស់មេគណបក្សប្រឆាំង លោក​ណាតូ កាន់ផងដែរ។

រឿង​អាស្រូវ​មួយ​នេះ ធ្វើឲ្យ​គេ​មើលឃើញភាព​ដុនដាប កាន់តែ​ខ្លាំង​របស់​រដ្ឋាភិបាល អាសូ ហើយអនាគតយ៉ាង​ណា​នោះ ពិតជា​មិន​អាច​ទាយ​ទុកជាមុន​​បាន​ទេ។

ការងងុយ​ដេក​ខុសពេល (នៅប្រទេស​ជប៉ុន) អាច​នាំឲ្យបាត់បង់​តំណែង​ជា​រដ្ឋមន្រ្តី។

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: