jump to navigation

ឈុត​ផ្សាយ​ពាណិជ្ជកម្ម​បះសក់មួយ​ ថត​នៅ​ស្រុក​ខ្មែរ March 6, 2009

Posted by chandrapong007 in ផ្សេងៗ.
Tags:
trackback

នេះ​មិន​មែន​ខ្ញុំជួយ​​ផ្សាយ​ពាណិជ្ចកម្មឲ្យ​ក្រុម​ហ៊ុន​មួយ​នេះ​ទេ តែ​ទ្រាំ​មិន​ផុស​មិន​បាន​ ព្រោះ​វា​សាហាវ​ពេកកូវ។ ខ្ញុំ​ពិត​ជា​មិន​ធ្លាប់​ដែល​បាន​ឃើញ​ម្តង​ណា​សោះ​ នៅ​ស្រុក​ខ្មែរ អា​ឈុត​ញាក់​សាច់​បែប​ហ្នឹង។​ មិន​ដឹង​ថា​គេ​ថត​តាំង​ពី​អង្គាល់ (អត់​មាន​ប្រាប់​ខ្ញុំ​មួយ​ម៉ាត់)😛

អា​អន្ទិត​២​នាក់​នេះ​ មាន​អាមួយ​បើក​ម៉ូតូ ប្រដេញ​ជាមួយ​រថយន្ត យ៉ាង​អាណា​ធិបតេយ្យ​ (លេង​សុទ្ធតែ​ជិះ​ម៉ូតូ រួច​យក​ជើង​ធាក់​ឡាន​ផ្តួល…​មិន​ធម្មតា និង​ មិន​ធ្លាប់​បាន​ឃើញ) ស្ទើ​រតែ​ពាសពេញ​ស្រុក​ខ្មែរ​តែ​ម្តង (អញ្ចឹង​បាន​ដឹង​ថា​ស្រុក​ខ្មែរ​ តូច​ ហើយ​ខ្លី​កន្តុប ប៉ុន​ណា​គ្រាន់​​តែ​​អាអន្ទិត​នេះ​បង្ហោះ​ម៉ូតូ១​ប្រាវ ចង់​ផុត​ស្រុក​ខ្មែរ ធ្លុះ​ចូល​ដល់​ស្រុក​យួន)​។​ មើល​ចុះ គេឈប់​​ចាក់​សាំង​នៅ​ខេត្ត​សៀម​រាប ប្រដេញគ្នាកាត់​តាម​ ខេត្ត​កំ​ពង់​ចាម​ ចូល​មក​​ខេត្ត​កណ្តាល តំរង់​ឆ្ពោះ​មក​កាន់​ទី​ក្រុង​​ភ្នំ​ពេញ ឆ្លងតាម​ស្ពាន​ថ្ម​នៅ​តាខ្មៅ ឫ គេហៅ​ថា ស្ពាន​​ថ្ម​វ៉ាន់​មុន្នី​វ៉ាន់ (ជិះ​បញ្រ្ចាស​ទិស…ហាហាហា )​។ ហើយ​ទី​បំផុត ក៍​មក​ដួល​ម៉ូតូ​នៅ​ក្បែរ​ផ្លូវ​រថភ្លើង…

បើតាម​គេ​ប្រាប់​ខ្ញុំ​តៗ​គ្នា​មក​ថា​ តួ​សម្តែង​នេះ គឺជា​តួ​កុន​ដ៍​ល្បី​ល្បាញម្នាក់​នៅ​ប្រទេស​ជប៉ុន ឈ្មោះ​ហៅថា Takeshi Kaneshiro (ខ្ញុំ​អត់ដែល​​​ស្គាល់​គាត់​ទេ ហើយ​គាត់​ក៍​មិន​ដែល​ស្គាល់​ខ្ញុំ​ដែរ កុំសួរ។​ នេះ​ប្រហែល​ជា​យើង​ល្បី​ឈ្មោះ​ប្រហាក់​ប្រហែល​គ្នា​ ហើយ​មើល​ទៅ បាន​ជា​អត់​ដែល​ស្គាល់​គ្នាសោះ​​យ៉ាង​នេះ😛 )​

កុំជោរ ចុង​ក្រោយ​ ខ្ញុំស្តាប់​​គាត់​និយាយ​ភាសា​ជប៉ុនបាន​​១ម៉ាត់​ដែរ​ (មិន​អូតទេ)។​ គាត់​និយាយ​ថា ​ “ឡាយ​សិន​ហៀ”  「じゃね。。。」

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: