jump to navigation

Understanding Financial Crisis 2008 October 23, 2009

Posted by chandrapong007 in Economics.
trackback

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 30/10/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 30/12/2008 11:52 ម៉ោងសកល

អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលពិភពលោកទាំងមូល​ជួបប្រទះ​នឹង​វិបត្តិហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងរ។ មកទល់ពេលនេះ វិបត្តិហិរញ្ញវត្ថុនេះ​នៅតែមិនទាន់​បញ្ចប់នៅឡើយ ផ្ទុយទៅវិញ បានកើនកាន់តែខ្លាំងឡើងថែមទៀតផង។

តើ​វិបត្តិ​នៅ​ពេល​នេះ​កើត​ឡើង​ដោយ​របៀបណា? តើ​រដ្ឋាភិបាល​អាច​មាន​​វិធានការ​អ្វី​ខ្លះ​ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ?

2008 Financial crisis

នៅ​ក្នុង​រយៈពេល​ប្រមាណ​១០​ឆ្នាំ​ចុងក្រោយ​នេះ ពិភព​លោក​បាន​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ជា​ច្រើន​លើក​ច្រើន​សា។ នៅ​ឆ្នាំ​១៩៩៧ សេដ្ឋកិច្ច​ពិភព​លោក​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង ដោយ​មកពី​ឥទ្ធិពល​វិបត្តិ​រូបិយវត្ថុ​នៅ​អាស៊ី។ នៅ​ឆ្នាំ​១៩៩៨ វិបត្តិ​ហិរញ្ញវត្ថុ​នៅ​រុស្ស៊ី បាន​មក​បន្ថែម​បន្ទុក​ពី​លើ​​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ថែម​ទៀត ក្នុង​ពេល​ដែល​​វិបត្តិ​នៅ​អាស៊ី​នៅ​មិន​ទាន់​ដោះ​ស្រាយ​រួច​នៅ​ឡើយ។ នៅ​ឆ្នាំ​២០០០ ពិភព​លោក​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​សាជាថ្មី​ម្តងទៀត ដោយ​បណ្តាល​មក​ពី​ការ​ដួលរលំ​នៃទីផ្សារ​ភាគ​ហ៊ុន

Internet (dot-com bubble)។ បូក​រួម​ជា​មួយ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​​ថ្ងៃ​ទី​១១​ កញ្ញា ២០០១ ទៀត សេដ្ឋកិច្ច​អាមេរិក​ក៏​បាន​ធ្លាក់​ចូល​ដំណាក់​កាល​ “ដើរ​ថយក្រោយ” (Recession)។នៅ ​ឆ្នាំ​២០០៨ សេដ្ឋកិច្ច​អាមេរិក​បាន​ធ្លាក់​ចុះ​ម្តងទៀត ហើយ​បាន​រាលដាល​ទៅ​ដល់​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភព-លោក។ វិបត្តិ​នៅ​ឆ្នាំ​២០០៨នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិបត្តិ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​ចាប់​តាំង​ពី​ឆ្នាំ​១៩២៩​មក ហើយ​វា​អាច​ជះ​ឥទ្ធិ​ពល​អាក្រក់​ដល់​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​ ទាំង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន និង​ប្រទេស​កំពុង​អភិវឌ្ឍ។

តើ​វិបត្តិ​នៅ​ពេល​នេះ​កើត​ឡើង​ដោយ​របៀបណា? តើ​រដ្ឋាភិបាល​អាច​មាន​​វិធានការ​អ្វី​ខ្លះ​ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ?

សូម​ចុច​ខាង​ក្រោម​នេះ ដើម្បី​ថត​ឯកសារ​នេះ​ទុក៖ http://www.rfi.fr/cambodgien/actu/images/108/Understanding_Financial_Crisis_2008_1.6.pdf

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: